ព័ត៌មានជាតិ

រដ្ឋមន្ត្រីកសិកម្ម ស្វាគមន៍ក្រុមហ៊ុនជប៉ុន បង្កើតរោងចក្រនៅ​កម្ពុជា​ ដើម្បី​កែច្នៃគ្រាប់​ និងសម្បកស្វាយចន្ទី

ភ្នំពេញ៖ រដ្ឋន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានប្រកាសស្វាគមន៍ ចំពោះក្រុ មហ៊ុនជប៉ុនដ៏ធំមួយគ្រោង ដែលគ្រោងបង្កើតរោងចក្រ នៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើការកែច្នៃគ្រាប់ស្វាយចន្ទី នាំទៅកាន់ទីផ្សាពិភពលោក និងកែច្នៃសម្បក ស្វាយចន្ទី ទៅប្រេងឥន្ធនៈ នៅកម្ពុជា។

ការស្វាគមន៍នេះធ្វើឡើង ខណៈលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣បានទទួលជួបជាមួយ លោកអគ្គនាយកក្រុមហ៊ុន Top Planning Japan Co.,LTDនៅទីស្តីការក្រសួង។

លោករដ្ឋមន្ត្រីក្រសួងកសិកម្មបានបញ្ជាក់ថាយ៉ាងដូច្នេះថា៖«ខ្ញុំបានសម្ដែងការ ស្វាគមន៍និងលើកទឹកចិត្ តចំពោះការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន នៅកម្ពុជា ដែលកន្លងមកបានកែច្នៃ គ្រាប់ស្វាយចន្ទី នាំចេញទៅលក់លើ ទីផ្សារប្រទេសជប៉ុន ក៏ដូចជាគ ម្រោងបង្កើតរោងចក្រធំ១ នៅកម្ពុជា ដើម្បីនាំស្វាយចន្ទីកម្ពុជា ទៅកាន់ទីផ្សារពិភពលោក ទាំងផលិតផលគ្រាប់ស្វាយចន្ទី និងច្នៃសម្បកស្វាយចន្ទី ទៅជាប្រេងឥន្ធនៈ»។

ដើម្បីទទួលបានតម្លៃបន្ថែមច្រើនជាងនេះ លោកបានណែនាំឱ្យក្រុមហ៊ុនគោរព តាមគោលការណ៍បរិស្ថាន បង្កើនការផ្សព្វផ្សាយ និងកែច្នៃ ការវេចខ្ចប់ឱ្យបានស្អាតល្អ ឈានទៅទទួលបានការគាំទ្រនៅលើទីផ្សារប្រទេសជប៉ុន និងពិភពលោក។

ដោយឡែក ការកែច្នៃសម្បកចន្ទីទៅជាឥន្ធនៈគឺជារឿងល្អមួយ ប៉ុន្តែក្រុមហ៊ុន គួ រសិក្សា ស្រាវជ្រាវបន្ថែមទៀតពីលទ្ធភាពកែច្នៃទៅជាផលិតផលម្ហូបអាហារ ឬជីកសិកម្មវិញ ខ ណៈដែលកម្ពុជាកំពុងត្រូវការជី។

ជាមួយគ្នានោះដែរ លោករដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យ មានកិច្ចសហប្រតិបត្តិការតាមរយៈអង្គការ JICA ដើម្បី ទទួល បានពូជអង្ករ Japonica របស់ជប៉ុន មកដាំដុះនៅកម្ពុជាសម្រាប់ការនាំចេញផងដែរ។
លោកបានបន្ថែមថា ទាក់ទងនឹងប្រព័ន្ធគាំទ្រលើផលិតកម្ម ដំណាំស្រូវ ក្រសួងត្រូវ ធ្វើការងារជាមួយនឹង អន្តរក្រសួងដូចជាក្រសួងធនធានទឹក លើប្រព័ន្ធធារាស្រ្ត និងក្រសួងសាធារណៈការ លើប្រព័ន្ធនៃការដឹកជញ្ជូនជាដើម។

លោករដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏បានលើកឡើងអំពី ការប្រើប្រាស់នូវថាមពលល្អ និងចំណាយតិចសម្រាប់កសិកម្ម ដោយស្នើឱ្យធ្វើការសិក្សាលើការប្រើប្រ ព័ន្ធបង្ហូរទឹកសម្រាប់ការស្រោចស្រព(Water Tank) និងអាចប្រើថាមពលបន្ថែម ដូចជាការប្រើភ្លើងបូមទឹកពេលយប់ ដែលមានតម្លៃទាប និងប្រើថាមពលព្រះអាទិត្យ(Solar) សម្រាប់បូមទឹកពេលថ្ងៃជាដើម។ ហើយបើប្រព័ន្ធនេះ ទទួលបានជោគជ័យ នោះនឹងអនុវត្ត នៅទូទាំងប្រទេស តែម្តង។

សូមជម្រាបជូនផងដែរថា គោលបំណងនៃជំនួបនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិ ការបន្តរវាងក្រុមហ៊ុន និងក្រសួង ដើម្បីបង្កើតរោងចក្រកែច្នៃចន្ទីនៅកម្ពុជានិងផ លិតទៅទីផ្សារពិភពលោក និងការកែច្នៃប្រេងឥន្ធនៈ ពីសំបកចន្ទី ក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុន Top Planning Japan (TPJ) និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ មានកិច្ចសហប្រតិ បត្តិការពាណិជ្ជកម្ម ដែលត្រូវបានធ្វើឡើងដើម្បីសាងសង់រោងចក្រកែច្នៃ គ្រាប់ស្វាយចន្ទី ខ្នាតតូចជាការសាកល្បង ដែលមានទីតាំងស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ គ្រាប់ស្វាយចន្ទីកែច្នៃ គឺជាកសិផលនាំចេញដែលមានសក្តានុពលនៅ លើទី ផ្សារប្រទេសជប៉ុន ហើយគិតពីឆ្នាំ២០១៩ ដល់២០២២ នេះ គ្រាប់ស្វាយចន្ទីកែច្នៃបាន នាំចេញទៅប្រទេសជប៉ុនប្រមាណ ១៨៤.៩០តោន ក្នុងនោះឆ្នាំ២០២២ មាន១២៦.៤៤តោន៕

To Top