ព័ត៌មានជាតិ

ក្រសួងបរិស្ថាន នឹងធ្វើជាម្ចាស់ផ្ទះរៀបចំ វេទិកាជាតិកេសរកូល លើកទី៣ នៅខែមិនា

ភ្នំពេញ៖ ក្រសួងបរិស្ថាន នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំវេទិកាជាតិ កេសសរកូលលើ កទី៣បន្ទាប់ពីរៀបចំ ដោយជោគជ័យអស់រយៈពេល២លើកជាបន្តបន្ទាប់ ។

លោក នេត​ ភក្ក្រា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ ក្រសួងបរិស្ថានបានឲ្យក្រុមអ្នកសារព័ត៌មានដឹង នៅរសៀល ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៣ យ៉ាងដូច្នេះថា៖« ឆ្នាំនេះក្រសួងបរិស្ថាន នឹងរៀបចំ វេទិកាកេសរកូលលើកទី៣ នៅខែមិនាឆ្នាំ២០២៣ ខាងមុខដែរការធ្វើលើកទី១ និងទី២មានការចូលរួម ពីយ៉ាងច្រើនពីប្រជាពលរដ្ឋ ដែល ជាអាជីវករដែលជាអ្នកលក់ផ្កា ដែលពួកគេនាំយផ្ការ គ្រប់ប្រភេទផ្សេងៗ និងជាកេសរគោលថ្មី »។

អ្នកនាំពាក្យបាន លើកឡើងថា ក្រសួងបរិស្ថាន ការរៀបចំម្ចាស់ផ្ទះនេះ ក្រសួងបរិស្ថាននឹ ងនាំយកកេសរកូលព្រៃ មកចូលរួមបង្ហារផងដែរ។ គោលចំណងនៃកា រនាំយកកេសកូលនេះ គឺដើម្បីបង្ហាញពីភាពសំបូរបែប នៃកេសរគោល របស់ប្រទេសកម្ពុជា ដែលបច្ចុប្បន្ននេះតាមការប៉ាន់ស្មាន ចំនួនកេសរគោលព្រៃ មានប្រមាណជាង៥០០ប្រភេទ ។

ជាមួយគ្នានោះដែរ អ្នកនាំពាក្យបានលើកឡើងថា ជាមួយនឹងការរៀបចំ មជ្ឈមណ្ឌលកេសរគោល សុខអាន ភ្នំគូលែន ត្រូវបានក្រុមមន្ត្រីជំនាញ បានសិក្សានិងនាំយកកេសរកូល មកពីបណ្តាខេត្តផ្សេងៗ ក្នុងនោះមានខេត្តកោះកុង ខេត្តកំពង់ ខេត្ត ព្រះវិហារ និងខេត្តសៀមរាបជា ដើមនេះ ដែមានសរុបជាង៥០០០សំណាក់ គិតជាប្រភេទជាង២១០នៃកេសរកូល។ នៅក្នុងនោះ ក៏មានការកំណត់ជាសំណាក់ នៃការកំណត់អត្តសញ្ញា កេសរកូលច្បាស់លា ស់ជាង១០០ប្រភេទ ។

លោកបញ្ជាក់ថា៖ «អីញ្ចឹងវេទិការកេសរកូល នៃគឺដើម្បីបង្ហាញពីភាពសំបូរបែប នៃកេសរគោលព្រៃដែលកម្ពុជាមាន ហើយក៏ដើម្បីផ្សព្វផ្សាយឲ្យបានដឹង ដល់ប្រជាពលរដ្ឋក្នុង ការចូលរួមអភិរក្ស ។ ជាងនេះវេទិការនេះ ក៏ទាញការចាប់អាម្មណ៍ ជារួមដល់សាធារណៈជន ពីការព្រួយបារម្ភ ចំពោះការធ្វើអាជីវកម្មលើកេសរគោលមួយចំនួន នៃកេសរព្រៃផងដែរ»។

លោក នេត​ ភក្ត្រា បានក៏បានលើកឡើងថា ការរៀបចំមជ្ឈមណ្ឌល កេសរកូលសុខ អានភ្នំគូលែន នេះ ដើម្បីថែរក្សានៃការបន្តពូជ កេសរគោលឲ្យបានគង់វង្ស ។ ជាងនេះក៏នឹងពង្រឹងបន្ថែមទៀត ឲ្យបានរីកចម្រើន ដើម្បីថែរក្សាកេសរគោល ដែលកម្ពុជា កំពុងមាន។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានបន្ថែមថាក្រសួងបរិស្ថាន ក៏បានដាក់ចេញនូវការទប់ស្កាត់ នូវការនាំចេញកេសរគោល ដោយបានចេញសេចក្តី ណែនាំដល់រាជធានីខេត្តដែលមានតំបន់ ការពារធម្មជាតិ ហើយពិសេសនោះ មន្ត្រីឧស្សានអនុរក្សដែលថែរក្សាធម្មជាតិ ត្រូវធ្វើការអប់រំ ណែនាំដល់ប្រជាពលរដ្ឋ បញ្ឈប់ការធ្វើការនាំចេញ ទៅក្រៅប្រទេស ដែលជាអាជីវកម្មហួសប្រមាណ។

លោកបានគូសបញ្ជាក់ថា៖ «អាជីវកម្មហួសប្រមាណខ្ញុំចង់និយា យថាប ងប្អូនប្រជាពល រដ្ឋបោចយកមក លក់ធម្មតា អត់មានបញ្ហាទេ តែបើលក់ដូរហួសប្រមា ណគឺធ្វើឱ្យប៉ះពាល់ រហូតដល់ឈានដល់កាបាត់បង់ ប្រភេទពូជកេសរគោលយើង ។អីញ្ចឹងយើងធ្វើទាំងការអប់រំផង និងការអនុវត្តច្បាប់ផង ដើម្បីថែរក្សា វា ហើយយើងសង្ឃឹម ថាមជ្ឈមណ្ឌសុខអាន នេះគឺជា ធនាគារពូជដើម្បី ផ្គត់ផ្គង់ចំពោះតម្រូវការក្នុងស្រុកផងដែរ»។

បើតាមការអះអាង របស់អ្នកនាំពាក្យក្រសួងបរិស្ថាន បានលើកឡើងថា ប្រភេទកេសរគោលនេះ មានការចូលចិត្តពីសំណាក់ប្រជាពលរដ្ឋ ដែលពួកគាត់នាំគ្នាយកទៅតាំថលំ អនៅតាមគេហដ្ឋានខ្លួន។

លោកបន្ថែមថាការអប់រំ និងការអនុវត្តច្បាប់នេះ គឺជាការយកចិត្តទុកដាក់ របស់ក្រសួង បរិស្ថានក្នុងការថែរក្សាពូជកេសរគោល នៅក្នុងប្រទេសកម្ពុជា៕

To Top