នយោបាយ

លោក សុខ ឥសាន៖ កូវ សាមុត ស្លាប់ជិត៣០ឆ្នាំ សម រង្ស៊ី មិនដែលនិយាយ តែជិតបោះឆ្នោត ទើបប្រឌិតរឿងបង្ខូចឈ្មោះគេឯង

ភ្នំពេញ៖ លោក កូវ សាមុត គឺជាអតីតប្តីដើមរបស់លោកស្រី ប៊ុន សុថា ប្អូនស្រីបង្កើតសម្តេចកិត្តិព្រឹទ្ធិបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន និងត្រូវជាប្អូនថ្លៃសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាទើប ទទួលមរណភាពកាលពីថ្ងៃ៣ កុម្ភៈ ។ ករណី លោក កូវ សាមុត ស្លាប់ជិត៣០ឆ្នាំមកនេះត្រូវបានលោក សម រង្ស៊ីរំលឹកឡើងវិញ ប៉ុន្តែការរំលឹកឡើងវិញរបស់លោកសម រង្ស៊ីនេះ ត្រូវបានលោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាវាយបកថា ដើម្បីចង់ក្រឡុកដល់ដំណើរការបោះឆ្នោត ក្នុងគោលបំណងប្រឌិតរឿង បង្ខូចកេរ្តិ៍ឈ្មោះសម្តេចតេជោ ។

លោក សម រង្ស៊ីចោទប្រកាន់សម្តេចតេជោថា ជាអ្នកនៅពីក្រោយនៃការស្លាប់របស់លោក កូវ សាមុត កាលពីអំឡុងឆ្នាំ១៩៩៦ ប៉ុន្តែត្រូវបានលោក សុខ ឥសាន្ត បដិសេធ។

លោក សុខ ឥសាន តាមរយៈបណ្តាញតេឡេក្រាមនាថ្ងៃ៩ កុម្ភៈ នេះ បានទាត់ចោលនូវពាក្យសំដី គ្មានសីលធម៌របស់លោក សម រង្ស៊ីដែលលោកហៅថា ជាទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយមថា “ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយម(សម រង្ស៊ី)គ្មានការធ្វើ បែរជាប្រឌិតរឿងបង្កាច់បង្ខូច ឈ្មោះគេឯងយ៉ាងអយុត្តិធ៌ម ។ ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយម ជាអ្នកនយោបាយអសីលធម៌បំផុត ដែលគ្រប់គ្នាមិនយកចិត្តទុកដាក់”។

លោកបន្តថា “ការស្លាប់របស់លោក កូវ សាមុត កន្លងហួសជិត ៣០ឆ្នាំមកហើយ មិនដែលលឺទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ ជ្រុលនិយមនិយាយម្តងណាទេ ទើបតែមកនិយាយមួលបង្កាច់នាពេលថ្មីៗនេះ ដែលកំពុងឆ្ពោះទៅរកការ បោះឆ្នោតនាពេលខាងមុខ” ។

លោក សុខ ឥសាន បានបន្តដៀមដាមឲ្យលោក សម រង្ស៊ីទៀតថា ដំណើរឆ្ពោះទៅរកការបោះឆ្នោតថ្នាក់ជាតិនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខ ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយម និងបក្ខពួកបង្កើនការក្រឡុក និងមួលបង្កាច់សភាពការណ៍ ដើម្បីបំប៉ោងព័ត៌មានខុសពីការពិត ៕

To Top