ព័ត៌មានជាតិ

ក្រសួង បញ្ចប់សុពលភាព វិញ្ញាបនបត្រ ចុះបញ្ជីធ្វើអាជីវកម្ម ដឹកជញ្ជូនផ្លូវគោក១០ក្រុមហ៊ុន

ភ្នំពេញ ៖ ក្រសួងសាធាណការ និងដឹកជញ្ជូន បានប្រកាសបញ្ចប់សុពលភាពវិញ្ញាបនបត្រចុះបញ្ជីធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោកចំនួន១០ក្រុមហ៊ុន ក្រោយពិនិត្យឃើញក្រុមហ៊ុនទាំងនោះ មិនស្នើសុំបន្តសុពលភាព លិខិតអនុញ្ញាតឲ្យនីតិបុគ្គល ធ្វើអាជីវកម្មដឹកជញ្ជូនផ្លូវគោក ក្នុងប្រទេសជាច្រើនឆ្នាំកន្លងមក ។

យោងតាមសេចក្ដី ប្រកាសរបស់ ក្រសួងសាធារណការ នាពេលថ្មីៗនេះ បានបញ្ជាក់ថា «ក្រុមហ៊ុន ដែលត្រូវបានបញ្ចប់ សុពលភាពវិញ្ញាបនបត្រចុះបញ្ជីធ្វើអាជីវកម្ម ដឹកជញ្ជូនផ្លូវគោក ត្រូវដោះស្រាយរាល់បំណុល និងបញ្ហាផ្សេងៗ ដែលពាក់ព័ន្ធនឹងការធ្វើអាជីវកម្ម ដឹកជញ្ជូនផ្លូវគោកក្នុងប្រទេស ក្នុងករណីមានការតវ៉ាកើតឡើង ជាយថាហេតុពាក់ព័ន្ធនឹង ការបញ្ចប់សុពលភាពនេះ”៕

To Top