ភ្នំពេញ ៖ ក្នុងដំណើរបំពេញទស្សនកិច្ចនៅចិនរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាប្រធានាធិបតីចិនបានប្រកាសអរគុណសម្តេចតេជោ ដែលបានប្រកាសជាសាធារណៈថា “បើខ្ញុំមិនពឹងចិនទេ តើឲ្យខ្ញុំទៅពឹងអ្នកណា” និងបានឧបត្ថម្ភជំនួយឥតសំណង មានទឹកប្រាក់៣០០លានយ័ន(ជាង៤៤លានដុល្លារ) ចំពោះគម្រោងផ្លូវដែកកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។ នេះបើតាមការចេញផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជា ។
ក្នុងជំនួបគ្នាដែលបានចំណាយពេលប្រមាណ១០០នាទី មេដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងការជំរុញកិច្ចសហប្រតិបត្តិការ “ត្បូងពេជ្រ” ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ ឈានដល់ចំណុចកំពូលថ្មីមួយទៀត។
សូមបញ្ជាក់ថា គម្រោងផ្លូវដែកនៅកម្ពុជា នឹងអាចចេញរូបរាងជាបន្តទៀត បន្ទាប់ក្រុមហ៊ុនចិន បានប្រាស់សម្តេចតេជោនាថ្ងៃ៩ កុម្ភៈ ពីគម្រោង នៃការវិនិយោគផ្លូវរថភ្លើង ល្បឿនលឿនធន់ស្រាល ពីខេត្តសៀមរាបទៅកាន់ អាកាសយានអន្តរជាតិថ្មី នៅជីក្រែង ក្នុងខេត្តសៀមរាប។
ទាក់ទិនទៅនិងការវិនិយោគផ្លូវរថភ្លើងល្បឿនលឿនធន់ស្រាល សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើឲ្យក្រុមហ៊ុន China Metro Group Limited សិក្សាពីគ្រោង វិនយោគផ្លូវល្បឿនលឿន ធនស្រាល ពីរាជធានីភ្នំពេញទៅកាន់អាកាស យានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងផ្លូវរថភ្លើង ល្បឿនលឿន ធន់ស្រាលក្នុងរាជធានីភ្នំពេញ ដែលកំពុងមានចរាចរណ៍យ៉ាងមមាញឹក៕