ព័ត៌មានជាតិ

សម្ដេចតេជោ ប្រាប់មេដឹកនាំកំពូលចិន ពីបំណងបង្កើត ប៉ូលសេដ្ឋកិច្ចទី៤នៅ​ភាគនិរតីកម្ពុជា

ភ្នំពេញ៖ នៅក្នុងជំនួបជាមួយ ប្រធានាធិបតីចិន លោក ស៊ី​ ជីនពីង សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកពីបំណងរបស់សម្ដេច ក្នុងការបង្កើត ប៉ូលសេដ្ឋកិច្ច ទី ៤ ទៅលើប៉ូលសេដ្ឋកិច្ចទាំង ៣ ដែលមានស្រាប់ នោះគឺជាប៉ូលសេដ្ឋកិច្ចត្រី និង អង្ករ ដែលគ្រប់​ដណ្ដប់​លើខេត្តនៅនិរតីទិសនៅកម្ពុជា ។ នេះបើយោងតាមហ្វេសប៊ុក លោក ខៀវ​ កាញារីទ្ធ​ រដ្ឋមន្រ្តីក្រសួងព័ត៌មាន។

ការលើកឡើងនេះ ក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅប្រទេសចិនរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៩ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣។

បើតាមការឱ្យដឹងពីប្រធានាធិបតីចិន ប្រតិភូកម្ពុជា ដែលដឹកនាំដោយ សម្ដេចតេជោ ហ៊ុន សែន នេះគឺជាភ្ញៀវទី១ហើយ បន្ទាប់ពីបុណ្យចូលឆ្នាំចិនរួចមក៕

To Top