ព័ត៌មានជាតិ

រដ្ឋាភិបាលផ្ដល់ ស្រូវពូជលើកទី២ ដល់កសិករ ជិត១ពាន់គ្រួសារ នៅខេត្តពោធិ៍សាត់ 

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ជាសេនាធិការ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បាននាំយកនូវស្រូវពូជលើកទី២ ជូនដល់ប្រជាកសិកររងគ្រោះដោយទឹកជំនន់ ជិត១ពាន់គ្រួសារ នៅស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ពិធីចែកស្រូវពូជលើកទី២នេះ ធ្វើឡើងក្រោមអធិបតីភាព លោក ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាង ទេសរដ្ឋមន្ត្រី គន់ គីម ទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។

បន្ទាប់ពីទទួលបានសំណើ ពីលោកអភិបាលខេត្ត សម្ដេចមិនបានបង្អង់យូរ បានចាត់ក្រុមការងារជាតិចុះពិនិត្យនិងបានធ្វើការផ្តល់ជូន ដល់ប្រជាកសិករភ្លាមៗ។
ពិធីនេះមានការអញ្ជើញ ចូលរួមដោយ គណៈប្រតិភូអន្តរក្រសួង គណៈប្រតិភូក្នុងខេត្ត និងអាជ្ញាធរស្រុកកណ្តៀង ។

ស្រូវពូជផ្ដល់ជូនរួមមាន៖ ក្នុង១គ្រួសារទទួលបាន ស្រូវពូជ ១០០គីឡូក្រាម ៕

To Top