ភ្នំពេញ៖ ភាគពាយ័ព្យនៃប្រទេសកម្ពុជា និង តំបន់បឹងទន្លេសាប ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន ឯកភាពគ្នាពិនិត្យលទ្ធភាពបង្កើត “ច្រករបៀងមច្ឆា និងអង្ករ»។
យោងតាម សេចក្ដីថ្លែងការណ៍រួម ស្ដីពីការកសាងសហគមន៍ វាសនារួម កម្ពុជា-ចិន ក្នុងយុគសម័យថ្មី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិន បានបញ្ជាក់ថា «ភាគីទាំងពីរបានឯកភាពពិនិត្យលទ្ធភាពបង្កើត “ច្រករបៀងមច្ឆា និងអង្ករ» ដែលមានទីតាំង នៅភាគពាយ័ព្យនៃប្រទេសកម្ពុជា និងនៅតំបន់បឹងទន្លេសាប អភិវឌ្ឍកសិកម្មអេកូឡូស៊ីទំនើប នៅ ក្បែរបឹងទន្លេសាប»។
សេចក្តីថ្លែងការណ៍ឱ្យដឹងបន្ថែមថាក្នុងន័យនេះត្រូវ ពន្លឿនការធ្វើផែនការអភិវឌ្ឍន៍ កសិកម្មទំនើបរបស់កម្ពុជា ពិនិត្យលទ្ធភាពលើ កិច្ចសហប្រតិបត្តិការកសិកម្មឌីជីថល និងគាំទ្រការលើកកម្ពស់លើវិស័យវារីប្បកម្ម ចម្ការត្រូពិក និង វិស័យសក្តានុពលផ្សេងទៀតរបស់កម្ពុជា។
លើកកម្ពស់កិច្ចសហប្រតិបត្តិការត្រួតពិនិត្យគយ និង ចត្តាឡីស័ក និងជំរុញយ៉ាងសកម្មក្នុងការ នាំចូលកសិផលកម្ពុជា ដែលមានគុណភាពខ្ពស់ បន្តជំរុញ អន្ដរតភ្ជាប់ -ច្រកចេញចូលតែមួយ- ដើម្បីជំរុញពាណិជ្ជកម្មទ្វេភាគី។ ប្រើប្រាស់ឱ្យបានពេញលេញ នូវកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ព្រមទាំងជំរុញការចរចា ដំឡើងតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-ចិន ៣.០ ក៏ដូចជាវេទិកានានា រួមទាំងពិព័រណ៍នាំចូលអន្តរជាតិចិន ពិព័រណ៍នាំចូល និងនាំចេញ និងពិព័រណ៍អាស៊ាន-ចិន ក៏ដូចជាយន្តការកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចឌីជីថលទ្វេភាគី ដើម្បីបង្កើនការប្រកួតប្រជែង និងប្រជាប្រិយភាព នៃផលិតផលកម្ពុជា នៅក្នុងប្រទេសចិន និងជំរុញពាណិជ្ជកម្មទ្វេភាគី ឱ្យឈានដល់កម្រិតខ្ពស់ថ្មីមួយទៀត។ លើកទឹកចិត្ត ប្រជាជននៅតាមមូលដ្ឋាន ក្នុងប្រទេសទាំងពីរ ដើម្បីដើរតួនាទីសំខាន់រៀងៗខ្លួនឱ្បានពេញលេញ សំដៅបង្កើនកិច្ចសហប្រតិបត្តិការជាក់ស្ដែង លើវិស័យកសិកម្ម សេដ្ឋកិច្ច និងពាណិជ្ជកម្ម៕
ពិធីពិសារអាហារពេលល្ងាចស្វាគមន៍ថ្នាក់រដ្ឋមន្រ្តី និងគណប្រតិភូទាំង៣៨ប្រទេស នៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ស្តីពី « 3R និងសេដ្ឋកិច្ចចក្រា