ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន មិនផ្លាស់ប្តូរការសម្រេចចិត្ត បិទចោលវិទ្យុវីអូឌី នោះឡើយ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌីនោះឡើយ ទោះវិទ្យុនេះចេញសារសុំទោស សម្ដេចទាំងកណ្ដាលអាធ្រាត្រ ថ្ងៃទី១២ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣។

តាមរយៈគេហទំព័រហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា«យើងពិតជាមិនមែនកូនក្មេងបៀមដៃនោះឡើយ។ ហេតុអ្វីមិនសូមទោស ពីល្ងាចនិងមកសូមទោសពេលយប់ជ្រៅ ក្រោយម៉ោង១២យប់ទៅវិញ។ តើឈឺ
ណាស់ទៅឬក្រោយត្រូវមួយកំភ្លៀង? មុនត្រូវមួយកំភ្លៀង គិតណាស់រឿង កិត្តិយស សូម្បីពាក្យសូមទោសមួយម៉ាត់ មិនហ៊ាននិយាយផង តែក្រោយត្រូវមួយ កំភ្លៀង បែរជាភ្លេចអស់កិត្តិយស មកសូមទោសជាងពាក់កណ្តាលអាធ្រាត ទៅវិញ។ ខ្ញុំហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជា មិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុ វីអូឌីនោះឡើយ»។

បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន បានណែនាំ ដល់ស្ថាបន័មានសមត្ថកិច្ច ត្រូវអនុវត្តភារកិច្ចដូច ដែលបានប្រគល់កាលពីល្ងាច ថ្ងៃ១២ កុម្ភៈ២០២៣ ដោយគ្មានការកែប្រែ។ សម្រាប់បងប្អូនដែលបាត់បង់ ការងារត្រូវបន្ទោសមេដឹកនាំ បងប្អូនឬប្រទេសម្ចាស់ លុយ ដែលកសាងកំហុសតាំងពីការផ្សាយព័ត៌មាន មូលបង្កាច់រហូតដល់ល្ងង់មិនចេះ ទទួលខុសត្រូវ លើការសូមទោស ធ្វើឲ្យបងប្អូនបាត់បង់ការងារធ្វើ។

សូមបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឲ្យក្រសួងព័ត៌មានលុបចោលអាជ្ញាបណ្ណវិទ្យុ VOD ចាប់ពីថ្ងៃទី១២កុម្ភៈតទៅ និងត្រូវបញ្ចប់ការផ្សាយនៅត្រឹមម៉ោង១០ នៅថ្ងៃ១៣ ខែកុម្ភៈ ឆ្នាំ២០២៣ ២០២៣ ស្អែកនេះ ជាកំហិត៕

To Top