ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន បាននិងកំពុងសិក្សាដើម្បីស្ថាបនាផ្លូវមួយខ្សែទៀត នៅតាមបណ្តោយផ្លូវរថភ្លើង ចាប់ពីអាកាសយានដ្ឋានភ្នំពេញ មកក្រោយសាលាតិចណូ ក្នុងមូលដ្ឋានខណ្ឌទួលគោក ដើម្បីដោះស្រាយការកកស្ទះចរាចរណ៍ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ។
នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញក្នុងជំនួបពិភាក្សាការងារជាមួយលោក Cyril Girot នាយកប្រតិបត្តិក្រុមហ៊ុន អាកាសយានដ្ឋានកម្ពុជា នៅរសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ ។
ក្នុងឱកាសនោះ លោក ឃួង ស្រេង បានលើកឡើងពីស្ថានភាពទូទៅរបស់រាជធានីភ្នំពេញ ទាំងកត្តាភូមិសាស្ត្រ កំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងបានលើកឡើងពីបញ្ហាប្រឈមមួយចំនួន របស់រាជធានីភ្នំពេញផងដែរ ពិសេស បញ្ហាកកស្ទះចរាចរណ៍និងបញ្ហាសំរាមជាដើម ។
ចំពោះបញ្ហាកកស្ទះចរាចរណ៍ លោក ឃួង ស្រេង បានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ និងក្រសួងសាធារណការពេលនេះបាននិងកំពុងសិក្សា ដើម្បីស្ថាបនាផ្លូវមួយខ្សែទៀត ស្របតាមបណ្ដោយផ្លូវរថភ្លើង ដោយចាប់ពីព្រលានយន្តហោះភ្នំពេញ រហូតមកដល់ក្រោយសាលាតិចណូ ខណ្ឌទួលគោក ដើម្បីដោះស្រាយបញ្ហាកកស្ទះចរារាចរណ៍ នៅតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី។
គួរឲ្យដឹងថា កំណាត់ផ្លូវមួយខ្សែ ដែលគ្រោងស្ថាបនានៅតាមបណ្ដោយផ្លូវរថភ្លើងនេះ បានទទួលការឯកភាពពីក្រសួងសាធារណការ ម្ដងរួចមកហើយកាលពីឆ្នាំ២០១៩ ប៉ុន្តែត្រូវបានខកខានទៅវិញ ដោយសារជំងឺcovid – 19 ។ ប៉ុន្តែសម្រាប់ពេលនេះ បាននិងកំពុងសិក្សាដើម្បីស្ថាបនាផ្លូវមួយខ្សែនេះឡើងវិញ។
លោក Cyril Girot នាយកប្រតិបត្តិក្រុមហ៊ុន អាកាសយានដ្ឋានកម្ពុជា បានលើកឡើងថា លោកពិតជាមានចំណាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះភាពរីកចម្រើនរបស់រាជធានីភ្នំពេញ ខណៈដែលលោកមកដល់ រាជធានីភ្នំពេញ កាលពីជាង១ឆ្នាំមុននេះ លោកឃើញមានអាគារខ្ពស់ៗជាង៣ពាន់អាគារ ។ ក្នុងនាមក្រុមហ៊ុនមួយ លោកពិតជារីករាយចំពោះភាពរីកចម្រើន របស់រាជធានីភ្នំពេញ។
លោកបន្តថា យើងបានជួបបញ្ហាប្រឈមដូចគ្នា ទាំងលើពិភពលោកក៏ដូចជានៅកម្ពុជា ពាក់ព័ន្ធនឹងជំងឺ covid -19។ តែទោះបីជាយ៉ាងណាក្តី បញ្ហាប្រឈមនេះបានវិលត្រឡប់មកល្អជាធម្មតាវិញហើយ ក្រោយពីបើកសេដ្ឋកិច្ចប្រទេសអោយដំណើរការឡើងវិញ ។
ចំពោះជើងហោះហើរក៏បានកើនឡើងជាបន្តបន្ទាប់ បន្ថែមពីនេះ ក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា ក៏បានជំរុញការងារហោះហើរឲ្យកាន់តែប្រសើររឡើងថែមទៀតផងដែរ ។
ក្នុងឱកាសនោះដែរ ចំពោះការស្នើឡើងរបស់ក្រុម
ហ៊ុន ឲ្យមានការសហការគ្នា រាជធានីភ្នំពេញ ជុំវិញការកែសម្រួលនូវស្លាកសញ្ញា ភ្លើងបញ្ញាសារាចរណ៍មួយចំនួននៅមុខអាកាសយានដ្ឋានភ្នំពេញ លោកឃួង ស្រេងក៏បានឯកភាព ដោយបង្កើតក្រុមការងារក្រុមហ៊ុន សហការជាមួយនឹងក្រុមការងារ របស់រដ្ឋបាលរាជធានីភ្នំពេញ សំដៅធ្វើយ៉ាងណាសម្រួលភ្លើងចរាចរណ៍ នៅមុខអាកាសយានដ្ឋានភ្នំពេញនេះ ឲ្យកាន់តែមានភាពប្រសើរឡើង កាត់បន្ថយបានការកកស្ទះ ក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើងដោយយថាហេតុ៕
អភិបាលរាជធានី ជួបពិភាក្សាជាមួយក្រសួងសាធារណការ សិក្សាស្ថាបនាផ្លូវតាមបណ្តោយផ្លូវរថភ្លើង