ព័ត៌មានជាតិ

ប្រធានាធិបតី អាល្លឺម៉ង់ មកដល់ភ្នំពេញ បន្ទាប់ពីធ្វើទស្សនកិច្ចនៅសៀមរាប

ភ្នំពេញ ៖ លោក ហ្វាំង វ៉ាល់ធ័រ ឆ្កែនម៉ៃយ័រ (Frank-Walter Steinmeier) ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ និងលោកស្រីអែលឃើ បឿឌិនប៊ិនឌ័រ(Elke Budenbender) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញប្រកបដោយសុវត្តិភាពតាមជើងយន្តហោះពិសេសនៅល្ងាចថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីទស្សនាខេត្តសៀមរាប។

ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្ររបស់ប្រធានាធិបតីអាល្លឺម៉ង់ មកកាន់កម្ពុជា នឹងបើកទំព័រមាសក្នុងប្រវត្តិសាស្ត្រនៃទំនាក់ទំនងជាប្រពៃណី ក៏ដូចជាមិត្តភាព ព្រមទាំងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងប្រទេសទាំងពីរ និងពង្រឹងបន្ថែមទៀតនូវចំណងទាក់ទង និងកិច្ចសហប្រតិបត្តិការដ៏ល្អដែលមានស្រាប់ សម្រាប់ជាផលប្រយោជន៍ ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរ៕

To Top