ព័ត៌មានជាតិ

Update៖ អំពើបាញ់ប្រហារនៅរដ្ឋមីជីហ្គែន សហរដ្ឋអាមេរិក ស្លាប់តិចបំផុត៣នាក់ 

មីជីហ្គែន៖ ទូរទស្សន៍ BBC បានផ្សព្វផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣ថា ប៉ូលិសបានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស៣នាក់ត្រូវបានសម្លាប់ បន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារនៅឯសាកលវិទ្យាល័យ Michigan State (MSU) ។
ចំណែកជនរងគ្រោះទាំង៣នាក់ ប៉ូលិសបានបញ្ជាក់ថា ជនសង្ស័យបានស្លាប់ជាក់ស្តែងដោយសារ “របួសដោយកាំភ្លើងបាញ់ខ្លួនឯង” ។

មនុស្ស៥នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហារនៅឯបរិវេណសាលាសំខាន់ក្នុងទីក្រុង East Lansing កាលពីល្ងាចថ្ងៃចន្ទ ។

ប៉ូលិសបានពណ៌នាជនសង្ស័យថា ជា “បុរសសម្បុរខ្មៅ រាងទាប” ។ ក្រោយមកពួកគេបាននិយាយថា គាត់មានអាយុ៤៣ឆ្នាំដោយមិនមានទំនាក់ទំនងជាមួយសាកលវិទ្យាល័យនេះនោះទេ ។

សិស្សានុសិស្ស និងអ្នកស្រុកត្រូវបានប្រាប់ឱ្យដឹង “បានជ្រកនៅនឹងកន្លែង” អំឡុងពេលតាមប្រមាញ់ ។

ក្រោយមកប៉ូលិសបានដកបញ្ជាដោយបានលើកឡើងថា គ្មានការគំរាមកំហែងដល់បរិវេណសាលាទៀតទេ ។ ពួកគេបានឲ្យដឹងថា ជនសង្ស័យត្រូវបានរកឃើញនៅក្រៅបរិវេណសាលា ។ អត្តសញ្ញាណជនរងគ្រោះមិនត្រូវបានគេបញ្ចេញឱ្យដឹងឡើយ ៕

To Top