ព័ត៌មានជាតិ

ជុំ ហួត ជុំហួរ ត្រូវបានតែងតាំង ជាជំនួយការ ក្រសួងប្រៃសណីយ៍

ភ្នំពេញ ៖ ធ្លាប់តែមានសកម្មភាព ចូលរួមតវ៉ាលើបញ្ហាសង្គមនានា នាពេលកន្លងមក បងប្អូនភ្លោះ ជុំ ហួត ជុំហួរ ត្រូវបានតែងតាំង មកធ្វើជាជំនួយការក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍ ។ នេះយោងតាមលិខិត របស់ក្រសួងមុខងារ សាធារណៈ ផ្ញើមក រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ នាថ្ងៃ២៥ មករា តែទើបឃើញផ្សព្វផ្សាយ ជាសាធារណៈនាថ្ងៃ១៦ កុម្ភៈ ។

ក្រោយមានឃើញលិខិតតែងតាំង បងប្អូនភ្លោះទាំង២នេះ ក៏បាននិយាយក្នុងហ្វេសប៊ុកផ្ទាល់ខ្លួនថា មិនមានអ្វីបានមកដោយងាយនោះទេ ដរាបណាមិនមានស្នាដៃ ការតស៊ូ ខិតខំ លះបង់ អត់ធ្មត់ សមត្ថភាព ការសិក្សា ស្មោះត្រង់ ស្ម័គ្រចិត្ត តាំងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន៕

To Top