ភ្នំពេញ៖ ស្ថានទូតអង់គ្លេស ប្រចាំកម្ពុជា ប្រកាសសូមថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាលកម្ពុជា សម្រាប់ការស្វាគមន៍ យ៉ាងកក់ក្តៅ ចំពោះដំណើរទស្សនកិច្ច នៅកម្ពុជារយៈពេល ៥ ថ្ងៃនេះ ។
ប្រភពដដែល បានឲ្យដឹងតាមបណ្តាញ សង្គមហ្វេសប៊ុក នាថ្ងៃចន្ទ ទី ១៩ ខែកុម្ភៈ ឆ្នាំ២០២៣ នេះថា «យើងជឿជាក់ថា ការចូលចតនេះនឹងពង្រឹង ទំនាក់ទំនងការពារជាតិរវាងប្រទេសទាំងពីរ ។»
“វាជាកិត្តិយសដ៏ពិតប្រាកដមួយ ក្នុងការនាំយក HMS Spey មកកាន់ប្រទេសកម្ពុជា ។ សម្រាប់ខ្ញុំ វាគឺជាការបង្ហាញ ដ៏ល្អឥតខ្ចោះ នៃគោលបំណង របស់ចក្រភពអង់គ្លេស ក្នុងការបង្កើតនូវមិត្តភាពរបស់យើងនៅទូទាំង តំបន់ឱ្យកាន់តែស៊ីជម្រៅ។ ខ្ញុំពិតជាមានកិត្តិយសណាស់ ដែលបានទទួលការស្វាគមន៍ យ៉ាងកក់ក្តៅពីយោធាកម្ពុជា និងធ្វើជាម្ចាស់ផ្ទះសម្រាប់កុមារកម្ពុជា ដ៏អស្ចារ្យមួយចំនួននៅលើកប៉ាល់ ដែលដើរតួជាផ្នែកតូចមួយ របស់យើងក្នុងការជួយដល់ការងារសប្បុរសជន ក្នុងស្រុកដូចជា អង្គការម្លប់តាប៉ាង ។ ខ្ញុំសង្ឃឹមយ៉ាងខ្លាំងថា នឹងអាចនាំយកកប៉ាល់មកកម្ពុជាវិញ នៅពេលអនាគត» មេបញ្ជាការ Michael Proudman មេបញ្ជាការ HMS Spey ។