ភ្នំពេញ ៖ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ គ្រោងនឹងរៀបចំ ព្រឹត្តិការណ៍ដ៏រំភើប រយៈពេលពីរថ្ងៃ សម្រាប់គ្រួសារ ដែលមានកុមារតូចៗ ។ KiddieQuest: Unlock Your Child’s Potential នឹងចូលរួមចំណែកកែប្រែជីវិត របស់កុមារក្រីក្រនៅកម្ពុជា ក៏ដូចជាក្លាយជាបទពិសោធន៍ នៃការអប់រំដ៏រីករាយសម្រាប់កុមារ និងគ្រួសាររបស់ពួកគេ ។
គ្រួសារដែលមានទារកអាយុចន្លោះពី ៧ ដល់ ២ ឆ្នាំ និងកុមារ អាយុចន្លោះពី ២ ដល់ ៥ឆ្នាំ ត្រូវបានអញ្ជើញ ឱ្យចូលរួមក្នុងព្រឹត្តិការណ៍នេះ ទាំងអស់គ្នា ដោយដោយឥតគិតថ្លៃ ។ កម្មវិធីនឹងរួមបញ្ចូលសកម្មភាពជាច្រើន រួមទាំងការវាយតម្លៃការអភិវឌ្ឍន៍ទារក ហ្គេមសប្បាយៗសម្រាប់កុមារតូចៗ និងការសម្តែងផ្សេងៗ ។ មិនតែប៉ុណ្ណោះ មាតាបិតាដែលចូលរួមនឹងមានឱកាស ដើម្បីពិនិត្យមើល Smart Baby Club របស់សាលា ដែលផ្តល់នូវបរិយាកាស សិក្សាប្រកបដោយសុវត្ថិភាព និងរីករាយសម្រាប់ទារក និងកុមារតូចៗ។
ចំណុចលេចធ្លោនៃព្រឹត្តិការណ៍ រយៈពេលពីរថ្ងៃនេះ គឺកម្មវិធី Handprint Art Challenge ដែលនិងគ្រោងសំរាប់ការដេញថ្លៃ ហើយថវិការទាំងបានទាំងអស់ នឹងត្រូវបានបរិច្ចាគទៅអង្គការផ្កាយសមុទ្រកម្ពុជា (ISF) ដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញ ។ ISF គឺជាអង្គការដែលទទួលបានពានរង្វាន់ សម្រាប់ការផ្តល់នូវការអប់រំ និងកីឡាសម្រាប់ភាពផ្លាស់ប្តូរជាវិជ្ជមាន ក្នុងសង្គម ដល់កុមារក្រីក្រនៅកម្ពុជា ។ តាមរយៈកម្មវិធីអប់រំពិសេសរបស់ខ្លួន ISF ផ្តល់ឱ្យកុមារដែលមិនធ្លាប់ចូលសាលា ឬដែលត្រូវបានបង្ខំឱ្យបោះបង់ឱកាសដើម្បីចាប់យកការអប់រំដែលពួកគេបានខកខាន កសាងទំនុកចិត្តរបស់ពួកគេ និង មានក្តីសង្ឃឹមឆ្ពោះទៅកាន់ ជីវិតកាន់តែប្រសើរឡើង ។
អ្នកស្រី ជួប វិច្ឆិកា នាយកគ្រប់គ្រងប្រចាំប្រទេស របស់អង្គការផ្កាយសមុទ្រកម្ពុជា មានប្រសាសន៍ថា៖ « យើងមានសេចក្តីដឹង គុណយ៉ាងជ្រាលជ្រៅ ចំពោះគំនិតផ្តួចផ្តើមដ៏អស្ចារ្យរបស់សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ក្នុងការគាំទ្រដល់ការអប់រំរបស់កុមារដែលរស់នៅក្នុងភាពក្រីក្រខ្លាំង តាមរយៈកម្មវិធី Handprint Art Challenge ។ ការអប់រំគឺជាឧបករណ៍ដ៏មានអានុភាព ដែលមានសក្តានុពលក្នុងការបំបែកវដ្តនៃភាពក្រីក្រ។ នៅពេលដែលកុមារត្រូវបានផ្តល់ ឱកាសឱ្យរៀន ពួកគេជំរុញឱ្យមានការផ្លាស់ប្តូរជាវិជ្ជមាន ដែលជះឥទ្ធិពលជាវិជ្ជមានដល់ពួកគេ គ្រួសារ សហគមន៍ និងមនុស្សជំនាន់ក្រោយ ។ យើងសូមអរគុណសាលាដែលបានធ្វើឱ្យមានការផ្លាស់ប្តូរ ក្នុងជីវិតរបស់កុមារកម្ពុជាដែលត្រូវការជំនួយ។»
ពិធីនេះមានការជំរុញឱ្យចូលរួមពីសំណាក់ លោកបណ្ឌិត សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។ លោកបណ្ឌិត វឌ្ឍនា មានពាក្យលើកទឹកចិត្តខ្លះៗ សម្រាប់មាតាបិតា ដោយមានប្រសាសន៍ថា « នេះជាឱកាសដ៏ល្អសម្រាប់ក្រុមគ្រួសារមកជួបជុំគ្នា និងរីករាយចុងសប្តាហ៍ ទន្ទឹមនឹងការរួមចំណែកក្នុងបុព្វហេតុដ៏ល្អមួយ យើងសូមអបអរសាទរដល់សាលាអន្តរជាតិ Shrewsbury ភ្នំពេញ សម្រាប់គំនិតផ្តួចផ្តើមនេះនៅក្នុង ជួយប្រព័ន្ធអប់រំ របស់ប្រទេសកម្ពុជាឱ្យកាន់តែល្អប្រសើរ ។»
ឪពុកម្តាយក៏នឹងមានឱកាស ទទួលបានបទពិសោធន៍ ពី កញ្ញា Adda Angel ផងដែរ ។ ជាងនេះទៅទៀត ព្រឹត្តិការណ៍នេះ នឹងបង្ហាញពីសកម្មភាព ដែលរៀបចំជាពិសេស សម្រាប់ទារក និងកុមារដែលមានក្រុមអាយុផ្សេងៗគ្នា។ អ្នករៀបចំកម្មវិធីបានថ្លែងថា ព្រឹត្តិការណ៍នេះ គឺជាឱកាសមួយ សម្រាប់ក្រុមគ្រួសារ ក្នុងការចងភ្ជាប់ បង្កើតអនុស្សាវរីយ៍ និង បណ្តុះកូនៗអំពីសារៈសំខាន់នៃការផ្តល់ឱ្យ និងបង្កើតផលវិជ្ជមាន នៅក្នុងសហគមន៍របស់ពួកគេ។
សរុបសេចក្តីមក “KiddieQuest: Unlock Your Child’s Potential” សន្យាថានឹងក្លាយជាព្រឹត្តិការណ៍ដ៏រីករាយ និងមានអត្ថន័យ សម្រាប់ក្រុមគ្រួសារ ដែលមកពីតំបន់ផ្សេងៗក្នុងក្រុងភ្នំពេញ។ យើងលើកទឹកចិត្តឪពុកម្តាយឱ្យនាំកូនៗ របស់ពួកគេមកចូលរួមកកម្មវិធីនេះ ក៏ដូចជាគាំទ្រការជួយដល់សង្គម។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៦ និង ២៧ ខែកុម្ភៈ ឆ្នាំ ២០២៣ នៅសាលាអន្តរជាតិ Shrewsbury រាជធានីភ្នំពេញ។
សូមចុះឈ្មោះឥឡូវនេះតាមរយៈ https://form.jotform.com/230371332129447 ៕