ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រីកម្ពុជា ស្នើប្រធានាធិបតីបារាំង បកស្រាយករណីក្រុមប្រឆាំង ចោទសម្ដេចអង្វរសុំជួប តែមិនចង់ជួប

ភ្នំពេញ៖ ដើម្បីបង្ហាញពីភាពស្អាតស្អំ និងយុត្តិធម៌មិនដូចការមួលបង្កាច់ របស់ក្រុមប្រឆាំងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានស្នើសុំ ដល់ប្រធានាធីបតីបារាំង ធ្វើការបកស្រាយករណីចោទប្រកាន់សម្តេច ស្នើសុំជួបតែលោកម៉ាក្រុងមិនចង់ជួប។

ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់ សិស្ស ថ្នាក់វិជ្ជាជីវៈ និងនិស្សិ តសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលពិព៌រពាណិជ្ជកម្មជ្រោយចង្វារ សម្តេចតេជោបានបញ្ជាក់ «សូមឲ្យ សន តារ៉ាភ្លឺភ្នែក! ខ្ញុំអភ័យទោសពីលោកប្អូន ប្រធា នាធិបតីបារាំងម៉ាក្រុង ដែលថ្ងៃនេះបងមានការចាំបាច់ ត្រូវនិយាយដល់ប្អូនហើយ។ ព្រោះវាអ យុត្តិធម៌ ហើយក៏សូមឲ្យឯកអគ្គរដ្ឋទូតបារាំងនៅកម្ពុជា បញ្ចូនសារទៅកាន់ប្រធានាធិបតីបារាំង» ។

សម្តេចតេជោបានលើកឡើងថា ក្រុមប្រឆាំងបានលើកឡើងនៅឆ្នាំថ្មី២០២៣ ថាសម្តេចទៅជ្រើសរើសប្រទេសម៉ាឌីវ ដែលប្រទេសតូចទៅទស្សនកិច្ច ដោយសារសម្តេចគ្មានអ្នក ណាទទួលទេ គឺគេស្អប់។ គេថានៅពេលដែរហ៊ុន សែនធ្វើប្រធានអាស៊ាន បានសុំជួបអ្នកនេះ ជួបអ្នកនោះ រាប់ទាំងសុំជួបប្រធានាធិបតីបារាំង លោក ម៉ាក្រុងផង។ តែឥឡូវសម្ដេចសូមឲ្យខាងបារាំ ងចេញមកបកស្រាយ។

សម្តេចតេជោបានអះអាងថា សម្តេចបានបំពេញការងារការទូតជាង ៤០ឆ្នាំមកហើយ និងធ្វើជារដ្ឋមន្ត្រីការបរទេសតាំងពីអាយុ២៧ឆ្នាំ ធ្វើជាឧបកនាយករដ្ឋមន្ត្រីតាំងពីអាយុ២៩ឆ្នាំ និងធ្វើជានាយករដ្ឋមន្ត្រីតាំងពី៣២ឆ្នាំ ដែលសរុបការងារធ្វើការទូតជាង៤៤ឆ្នាំ មកហើយសម្តេចមិន មាន ទម្លាប់សុំជួបប្រទេសអ្នកមាននោះទេ។ ប៉ុន្តែសម្ដេចឲ្យអាទិភាពជួបប្រទេសក្រីក្រ ដូចជានៅ អង្គការសហប្រជាជាតិ សម្តេច ជួបនាយករដ្ឋមន្ត្រីទីម័ររឡេស្តេ នាយករដ្ឋមន្ត្រីបង់ក្លាដេស ដែលសុទ្ធតែជាប្រទេសក្រីក្រដូចគ្នា។

ទាក់ទិននឹងករណីប្រធានាធិបតីបារាំង សម្តេចតេជោ ហ៊ុន សែនបានលើកឡើងថា ប្រធា នាធិបតីបារាំងតាមរយៈឯកអគ្គរដ្ឋទូត នៅទីក្រុងភ្នំពេញបានស្នើឲ្យមានជំនួប នៅក្នុងទីក្រុងប៉ារីសពេលប្រជុំ APEC ដល់មុនមួយថ្ងៃដែលសម្តេច ចេញទៅកោះបាលី ប្រធានាធិបតីបារាំងក៏បាន ស្នើសុំឲ្យមានការជួបគ្នាពិសារបាយជុំគ្នា ដោយក្នុងនោះមានប្រធានាធិបតី មកពីប្រទេសមួយចំនួន ក៏មានការពិសារជាមួយគ្នាដែរ ។ ករណីនេះសម្តេចយល់ព្រម ប៉ុន្តែដោយសារតែ ថ្ងៃចេញដំណើ រសម្តេចត្រូវទទួលស្ដេច ស៊ុលតង់ ព្រុយណេរ និងអមដំណើរព្រះមហាក្សត្រ ធ្វើឲ្យការចេញដំណើរទៅយឺត ដូច្នេះសម្តេច សុំទោសប្រធានាធីបតីបារាំង។ ដល់ពេលព្រឹកឡើង ធ្វើតេស្តកូវីដបង្ហាញ លទ្ធផលវិជ្ជមាន ដែលធ្វើឲ្យសម្តេចសម្រេចចិត្តត្រឡប់មកស្រុកវិញ។ ដល់ពេលមកស្រុកវិញ សន តារា ថាគេដេញមកស្រុកវិញ តែអ្វីដែលសន តារានិយាយមិនដឹងខ្យល់អីទេ ពោលគឺដូចមេ (សមរង្ស៊ី) ដែលនិយាយយ៉ាងណាឲ្យបានតែខាងវាយប្រហារ។

សម្តេចតេជោក៏បានលើកឡើងថា ក្រោយពីការខកខានមិនបានជួបគ្នាទាំងនៅទីក្រុង បាំងកកប្រទេសថៃ និងកោះបាលី ហើយសារជាថ្មីប្រធានាធិបតីបារាំង ក៏បានប្រកាសថានឹងជួបគ្នានៅ ព្រុចសែល ប៉ុន្តែនៅប៉ុន្មានម៉ោងក្រោយមក ក៏អញ្ជើញសម្តេចទៅទីក្រុងបារីស ពេលនោះសម្តេច ក៏ទទួល ។ ប៉ុន្តែគាប់ជួនក៏មានសន្និសីទមួយ ស្តីពីសាមគ្គីភាពជាមួយប្រជាជនអ៊ុយក្រែន ។ ពេលនោះប្រធានាធិបតីបារាំង អញ្ជើញសម្តេចចូលរួមដោយលោក ម៉ាក្រុង ដឹកនាំប្រជុំ។

សម្តេចតេជោក៏បានលើកឡើងថា ពេលទទួលទានអាហារលោក ម៉ាក្រុងបានប្រើពេលវេ លាអស់រយៈពេល៣ម៉ោងដោយ២ម៉ោង មានជំនួបគ្នាច្រើនទៅវិញទៅមក និងមួយម៉ោងជំនួប មានតែគ្នាពីរនាក់។

សម្តេចបានអះអាងថារវាងសម្តេច និងប្រធានាធីបតីបារាំង មានលេខទូរសព្ទឆ្លើយឆ្លងគ្នា។ សូមបងប្អូនខ្មែរដែលមានសញ្ជាតិបារាំង នៅប្រទេសបារាំងឬក៏អ្នកដែលកំពុងស្នាក់នៅបារាំង ស្តាប់ឲ្យបានទំនាក់ទំនងផ្លូវរដ្ឋកម្ពុជា-បារាំង មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការទាំងទ្វេរភាគី ប៉ុន្តែអ្វីដែលសំខាន់គឺ បានធ្វើកិច្ចការជាមួយគ្នាពាក់ព័ន្ធ និងសន្តិសុខជាតិ ដែលមិនអាចប ញ្ចេញបាននោះទេ។

សម្តេចតេជោបានគូសបញ្ជាក់ថា «សូមអ្នកដែលគិតថា ខ្ញុំសុំទៅជួបប្រធានាធិបតីបារាំង ដោយប្រើតួនាទីជាប្រធានអាស៊ាន។ ប្រទេសលើលោកនេះបើគេមិនជួបគឺមិនជួបហើ យកុំឆ្ងល់ពេក បើអ្នកមិនដែលធ្វើនាយករដ្ឋមន្ត្រី ធ្វើប្រមុខរដ្ឋ ប្រមុខការទូត »។

សម្តេចតេជោហ៊ុន សែនបានលើកឡើងថា ក្នុងទំនាក់ទំនងជាមួយប្រធានាធិបតីបារាំង ភាគីទាំងពីរបានឈានដល់ បង្កើតទំនាក់ទំនងរវាងបុគ្គល និងបុគ្គលមានភាពល្អ។ ដើម្បីបង្ហាញដល់ក្រុមប្រឆាំង ឲ្យភ្លឺ ភ្នែកសម្តេចតេជោសុំលោកប្រធានាធិបតីបារាំងធ្វើការបកស្រាយ។

សម្តេចបានគូសបញ្ជាក់ថា «ដោយសារគេថាខ្ញុំអង្វរក សូមជួបប្រធានាធិបតីបារាំងនោះ តាមរយៈឯកអគ្គរដ្ឋទូតខ្ញុំ សូមឲ្យបញ្ជូនសារនេះ ទៅប្រធានាធិបតីបារាំងថា អ្នកកំពុងរស់នៅបារាំងបានប្រមាថ ខ្ញុំបែបនេះបានជាខ្ញុំនិយាយចេញមក» ៕

To Top