ព័ត៌មានជាតិ

លោក កៅ ថាច ចុះស្វែងយល់ពីបញ្ហាប្រឈម និងរកដំណោះស្រាយ ឲ្យសមាជិកសហគមន៍មៀនប៉ៃលិន

ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកធនាគារ ARDB បានអញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយសមាជិក សហគមន៍មៀនប៉ៃលិន ដើម្បីស្វែងយល់អំពីបញ្ហាប្រឈម ផលលំបាកនានាពាក់ព័ន្ធនឹងការដាំដុះ ការថែទាំដំណាំ និងស្វែងរកដំណោះស្រាយពីស្ថានភាព នៃការនាំចេញមៀនប៉ៃលិនទៅចិន ព្រមទាំងតម្រូវការឥណទានបន្ថែមពីធនាគារ ARDB របស់សហគមន៍មៀនប៉ៃលិន នារសៀលថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងជំនួបនោះលោកបណ្ឌិត បន្តលើកទឹកចិត្ត និងធ្វើការសង្កត់ធ្ងន់ ដល់សហគមន៍គួរបន្តពង្រឹងបច្ចេកទេសដាំដុះ និងថែទាំដំណាំទុរេនឲ្យបានត្រឹមត្រូវតាមស្តង់ដារ ហើយបន្តពិនិត្យលទ្ធភាពក្នុងការចុះបញ្ជីចំការសម្រាប់នាំចេញ។

ដោយឡែក សម្រាប់តម្រូវការឥណទានបន្ថែម ពី ARDB លោកបណ្ឌិត លើកទឹកចិត្តដល់សមាជិក អាចទាក់ទងមក ធនាគារ ARDB បាន។ លោកបណ្ឌិត ក៏បានជម្រាបបន្ថែមអំពីតួនាទីរបស់ធនាគារ ARDB ដែលជាធនាគារបម្រើគោនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការឣភិវឌ្ឍវិស័យកសិកម្ម ដើម្បីកសិករ និងឣភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ហើយ ធនាគារ ARDB ត្រៀមខ្លួនសម្រាប់ជួយសមាជិកដែលមានតម្រូវការឥណទានដើម្បីប្រកបរបរកសិកម្ម។

សូមបញ្ជាក់ថា សហគមន៍កសិកម្មមៀនប៉ៃលិនបានចុះបញ្ជីនៅមន្ទីកសិកម្មរុក្ខាប្រមាញ់និងនេសាទ ស្ថិតនៅភូមិអូរតាពុកក្រោម សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន ៕

To Top