ព័ត៌មានជាតិ

កងពលតូចលេខ៧០ ប្រារព្ធពិធីសិក្ខាសាលា​ បូកសរុបលទ្ធផលការងារយោធា-សន្តិសុខ ឆ្នាំ២០២២​ និងទិសដៅការងារយោធា-សន្តិសុខ ឆ្នាំ២០២៣

ភ្នំពេញ​៖​ ពិធីសិក្ខាសាលា​ បូកសរុបលទ្ធផលការងារយោធា-សន្តិសុខឆ្នាំ២០២២ និងទិសដៅការងារយោធា-សន្តិសុខ​ ឆ្នាំ២០២៣​ ធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការ​រង​កងទ័ព​ជើង​គោក​ មេបញ្ជាការកងពលតូចលេខ៧០​ ថ្ងៃទី២៣​ខែកុម្ភៈ​ ឆ្នាំ២០២៣​ នៅទីបញ្ជាការកងពលតូចលេខ៧០ ។

ក្នុងពិធីនេះដែរ លោកមេបញ្ជាការកងពល​ បានមានប្រសាសន៍ថា ការងារ​ទទួលបានលទ្ធផលល្អ គឺកើតចេញពីការសហការរួមគ្នា របស់យោធិនយើងទាំងអស់គ្នា ខិតខំអស់ពីកម្លាំងកាយ កម្លាំងចិត្ត​ ប្រាជ្ញា​ ស្មារតី ក្នុងការបំពេញភារកិច្ចដែលរាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ និងបញ្ជាការដ្ឋានកងទ័ពជើងគោក បានប្រគល់ឲ្យដើម្បីរួមគ្នាពិនិត្យវាយតម្លៃ លើសភាពការណ៍ទូទៅ និងលើការដកពិសោធន៍ការងារកន្លងមក ក៏ដូចជាកំណត់អំពីទិសដៅវិធានការនានា។

ទន្ទឹមនឹងនេះ​ លោកឧត្តមសេនីយ៍ឯក ក៏បានលើកទឹកចិត្តជូនប័ណ្ណសរសើរ​ និងថវិកាជូនដល់អង្គភាព​ និងបានទស្សនាពិពណ៌រូបថត និងវាយតម្លៃការតាំងរូបថត តាមបណ្តាអង្គភាពនីមួយៗ សម្រាប់​ឆ្នាំ​២០២២​ថែមទៀត​។

ជាចុងបញ្ចប់ លោកមេបញ្ជាការ​កងពល បានថ្លែងអំណរគុណ​ ​កោតសរសើរ​ និងជូនពរអោយយោធិនទាំងអស់ បំពេញការងារ ទទួលបានលទ្ធផលល្អ និងជោគជ័យគ្រប់ភារកិច្ច ដែលកងពលបានប្រគល់ជូនទៀតផង ៕

To Top