ព័ត៌មានជាតិ

បុរសជាឪពុក កុមារីស្លាប់ដោយជំងឺ ផ្តាសាយបក្សី H5N1 ឆ្លងជំងឺនេះពីកូន

ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញករណីទី២ ឆ្លងជំងឺផ្តាសាយបក្សី H5N1 ទៅលើបុរសម្នាក់ទៀតអាយុ ៤៩ឆ្នាំដែលត្រូវជាឪពុកបង្កើត របស់កុមារី ដែលបានស្លាប់ដោយ ជំងឺផ្តាសាយបក្សី កាលពីថ្ងៃ២២ កុម្ភៈ នៅស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ។

យោងតាមចេញសេចក្ដីជូនព័ត៌មាន របស់ក្រសួងសុខាភិបាល នាថ្ងៃទី២៤ កុម្ភៈ បានឲ្យដឹងថា បន្ទាប់ពីកុមារីជាកូនស្លាប់ដោយជំងឺផ្តាសាយបក្សីមក ខាងមន្ទីរសុខាភិបាលខេត្តព្រៃវែង និងអ្នកជំនាញបានយកសំណាកមនុស្ស១២នាក់ ដែលពាក់ព័ន្ធទៅធ្វើពិសោធន៍នាថ្ងៃ២៣ កុម្ភៈ ជាលទ្ធផលបង្ហាញថា ឪពុកកុមារីដែលស្លាប់បានឆ្លង ប៉ុន្តែមិនទាន់មានចេញរោគ សញ្ញាអ្វីគួរឲ្យកត់សំគាល់នោះទេ ។

នេះជាករណីទី២ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៣ បន្ទាប់ពីមិនបានរកឃើញវីរុសនេះ លើខ្លួនមនុស្សអស់រយៈពេល ៩ឆ្នាំកន្លងមក ។ ការណ៍ចុងក្រោយនេះ គឺជាករណីទី៥៨ បន្ទាប់ពីបានរកឃើញនៅថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២៣ ក្នុងនោះ មាន៤៥ករណីកើតលើកុមារអាយុក្រោម១៤ឆ្នាំ និង៣១ករណីក្នុងចំណោមករណី ទាំង៥៨ ជានារី។

សូមបញ្ជាក់ថា ចាប់តាំងពីមានជំងឺផ្តាសាយបក្សី លើកដំបូង នៅកម្ពុជា ក្នុងឆ្នាំ២០០៥មក នៅចំណោម អ្នកដែលមានឆ្លងវីរុសផ្តាសាយបក្សី H5N1 ចំនួន៥៨ករណី មានតែ១៩ករណីទេមានជីវិត៕

To Top