ភ្នំពេញ ៖ តើអ្នកណាខ្លះធ្លាប់ដឹងពី មីជាតិកាម៉ង់ដូ? ឥលូវនេះយុទ្ធនាការលក់ដ៏ពិសេសអស្ចារ្យ “មីជាតិកាម៉ង់ដូ” បានបន្តប្រតិបត្តិការ កាន់តែសស្រាក់សស្រាំជាងមុន ជាមួយនឹងតម្លៃពិសេស ១៨០០០រៀល ក្នុងមួយកេសតែប៉ុណ្ណោះ សម្រាប់រសជាតិទាំងបី ហើយថែមទាំងមានឱកាស ចាប់រង្វាន់ផ្សងសំណាង ជាច្រើនទៀតផង សម្រាប់អតិថិជន ដែលបានជាវមីជាតិ ។

ដើម្បីជួយសម្រួល ដល់ការជាវ របស់អតិថិជន មីជាតិបានបង្កើតនូវយុទ្ធនាការ លក់នេះឡើង ដោយមានក្រុមការងារ ផ្នែកលក់ចុះ ទៅតាមទីផ្សារលក់ត្រី បន្លែសាច់ នៅតាមផ្សារនានា ក្នុងរាជធានីភ្នំពេញជារៀងរាល់ ១ខែម្តង ។ អ្វីដែលពិសេសនោះគឺ អតិថិជនមានភាពងាយស្រួល ក្នុងការជាវផលិតផលមីជាតិ ដល់កន្លែងផ្ទាល់ រួមទាំងមានឱកាសចាប់រង្វាន់ យកកាដូអនុស្សាវរីយ៍ និងរង្វាន់ផ្សេងៗជាច្រើនទៀតផង។

ជាក់ស្តែងថ្ងៃទី២៤ កុម្ភៈនេះ មីជាតិបានចុះទៅលក់ផ្ទាល់នៅទីតាំងផ្សារចំនួន៣ រួមមាន ផ្សារសាំហាន់ទួលសង្កែ ផ្សារចាក់អង្រែ និងផ្សារតាខ្មៅ ដែលទទួលបានការស្វាគមន៍ យ៉ាងកក់ក្តៅ និងរួសរាយរាក់ទាក់ ព្រមទាំងការគាំទ្រ ស្រលាញ់ចូលចិត្ត និងជាវមីជាតិយ៉ាងច្រើនកុះករ ពីសំណាក់អតិថិជន ដែលប្រកបរបរអាជីវកម្ម និងអញ្ជើញទៅផ្សារទាំងបី ។

គួរបញ្ជាក់ផងដែរថា មីជាតិមាន៣រសជាតិផ្សេងៗគ្នាដូចជា មីជាតិខគោគ្រឿងខាប់ ដែលជារសជាតិខគោបែបខ្មែរដំបូងគេបង្អស់ មីជាតិសាច់ជ្រូកចិញ្ច្រាំ និងមីជាតីស៊ុបមាន់ ដែលមានម្រេចកំពតខ្មែរ ផ្សំឡើងជាពិសេស សម្រាប់បំពេញតម្រូវការ របស់អតិថិជនគ្រប់រូប ។ មីកញ្ចប់ឆ្អិនស្រាប់ ផលិតឡើងដោយកូនខ្មែរមួយនេះ ត្រូវបានបង្កើតឡើងនៅឆ្នាំ២០១៩ ដើម្បីឱ្យសមស្រប ទៅតាមបែបបទរសជាតិខ្មែរ និងការពេញនិយម របស់ប្រជាជនខ្មែរ ។

សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចចូលទស្សនា គេហទំព័រហ្វេសប៊ុកផ្លូវការ មីជាតិ ឬគេហទំព័រវេបសាយ មីជាតិ ។ សូមអរគុណ៕










