ព័ត៌មានជាតិ

ថវិកា ១០លានរៀល បានបើកជូនក្រុមគ្រួសារ ជនរងគ្រោះជាសមាជិក ប.ស.ស. ជួបគ្រោះថ្នាក់ចរាចរណ៍ ពេលបំពេញការងារ។

ព្រៃវែង ៖ កាលពីរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញនេះ បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានផ្តល់សេចក្តីសម្រេចតាវកាលិក ហានិភ័យការងារ ដែលសរុបជាថវិកាចំនួន ១០លានរៀល ប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះជាសមាជិកប.ស.ស. ម្នាក់ ដែលជាគ្រូបង្រៀននៅវិទ្យាល័យតេជោ ហ៊ុន សែន កំពង់លាវ បានទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍ ពេលកំពុងធ្វើដំណើរទៅបំពេញការងារ។

ការប្រគល់សេចក្តីសម្រេចតាវកាលិក ហានិភ័យការងារខាងលើនេះ គឺធ្វើឡើងតាមរយៈ ប.ស.ស. សាខាខេត្តព្រៃវែង ដែលប្រព្រឹត្តទៅ នៅវិទ្យាល័យតេជោ ហ៊ុន  សែន កំពង់លាវ ដោយមានការអញ្ជើញចូលរួមពី លោកអនុប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្តព្រៃវែង លោកនាយក លោកគ្រូ នៃវិទ្យាល័យតេជោ ហ៊ុន សែន កំពង់លាវ ផងដែរ៕

To Top