ម៉ូស្គូ៖ ក្រុមហ៊ុនប្រេង និងឧស្ម័នឈានមុខគេ PKN Orlen របស់ប្រទេសប៉ូឡូញបានឲ្យដឹងថា ប្រទេសរុស្ស៊ីបានបញ្ឈប់ការផ្គត់ផ្គង់ប្រេងទៅកាន់ប្រទេសប៉ូឡូញ តាមរយៈបំពង់បង្ហូរប្រេង Druzhba ។
ក្រុមហ៊ុនបានឲ្យដឹងថា ខ្លួនបានរៀបចំយ៉ាងពេញលេញ សម្រាប់ស្ថានភាពបែបនេះ ហើយការដឹកជញ្ជូនទៅកាន់រោងចក្រចម្រាញ់ប្រេងរបស់វាអាចធ្វើឡើងដោយសមុទ្រទាំងស្រុង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Daniel Obajtek នាយកប្រតិបត្តិនៃក្រុមហ៊ុនចម្រាញ់ប្រេងប៉ូឡូញបានឲ្យដឹងនៅលើបណ្ដាញ Twitter ថា “មានតែ ១០ភាគរយនៃវត្ថុធាតុដើមបានមកពីប្រទេសរុស្ស៊ី ហើយយើងនឹងជំនួសវាដោយប្រេងពីទិសដៅផ្សេងទៀត” ។
ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ការផ្អាកការផ្គត់ផ្គង់តាមបំពង់បង្ហូរប្រេង លើកលែងទណ្ឌកម្ម ដែលដាក់ដោយសហភាពអឺរ៉ុបលើប្រទេសរុស្ស៊ី បន្ទាប់ពីប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែនបានកើតឡើងមួយថ្ងៃបន្ទាប់ពីប៉ូឡូញបានប្រគល់រថក្រោះ Leopard ដំបូងរបស់ខ្លួនទៅកាន់អ៊ុយក្រែន៕ប្រែសម្រួល ឈូក បូរ៉ា