ព័ត៌មានជាតិ

អ៊ុយក្រែន អះអាងថា ត្រឹមរយៈពេល ២ថ្ងៃ កងទ័ពរុស្ស៊ី ជាង ១៣០០នាក់ ត្រូវបានសម្លាប់

គៀវ៖ មួយ​ថ្ងៃ​បន្ទាប់​ពី​រុស្ស៊ី និង​អ៊ុយក្រែន​ឆ្លង​ផុត​សង្រ្គាម​រយៈ​ពេល​១​ឆ្នាំ រុស្ស៊ី​បាន​បាត់​បង់​ទាហាន​៦៦០​នាក់​ទៀត នេះ​បើ​តាម​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន ហើយសរុបមករុស្ស៊ី​បាន​បាត់បង់​ទាហាន ១៣១០​នាក់ និង​រថក្រោះ ១៨​គ្រឿង​ក្នុង​រយៈពេល​២​ថ្ងៃ​ចុង​ក្រោយ​នេះ ។

ក្រសួងការពារជាតិអ៊ុយក្រែនបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា រុស្ស៊ីឥឡូវនេះបានបាត់បង់ទាហានប្រមាណ ១៤៨១៣០នាក់ ចាប់តាំងពីសង្រ្គាមបានចាប់ផ្តើមនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Newsweek។

ចំនួនអ្នកស្លាប់របស់រុស្ស៊ីមិនត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យនោះទេ ហើយការប៉ាន់ស្មានរបស់អ៊ុយក្រែន ជាធម្មតា ខ្ពស់ជាង ការប៉ាន់ស្មានពីបណ្តាប្រទេសលោកខាងលិចផ្សេងទៀត។ ប្រទេសរុស្ស៊ីមិនបានធ្វើបច្ចុប្បន្នភាព ចំនួនអ្នកស្លាប់របស់ខ្លួននោះទេចាប់តាំងពីចុងខែកញ្ញា ឆ្នាំ២០២២ នៅពេលដែលវាបាននិយាយថាទាហាន ៦០០០ នាក់ត្រូវបានសម្លាប់។

កាល​ពី​ថ្ងៃ​អាទិត្យ​ក៏​ជា​ថ្ងៃ​រំលឹក​ខួប ៩​ឆ្នាំ​ដែល​រុស្ស៊ី​បាន​ចាប់​ផ្តើម​សង្រ្គាម​មួយ​ទៀត​ប្រឆាំង​នឹង​អ៊ុយក្រែន ដែល​នៅ​ទីបំផុត​បាន​កាន់កាប់​ឧបទ្វីប​គ្រីមេ។ លោកថា “ថ្ងៃនេះ យើងត្រូវបានគេរំលឹកថា រុស្ស៊ីបានធ្វើសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែនកាលពី ៩ឆ្នាំមុន។ ថ្ងៃនេះ យើងសូមបញ្ជាក់ឡើងវិញថា ការតស៊ូមិនដែលឈប់ ហើយគ្រីមៀនឹងត្រូវបានរំដោះ” ។

មន្ត្រីអ៊ុយក្រែនបានឲ្យដឹងកាលពីថ្ងៃសៅរ៍ផងដែរថា ខ្លួនបានដករថក្រោះរុស្ស៊ីចំនួន ១២ គ្រឿងកាលពីថ្ងៃមុន ហើយកាលពីថ្ងៃអាទិត្យ ពួកគេបាននិយាយថា ៦ គ្រឿងទៀតត្រូវបានបំផ្លាញ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top