ព័ត៌មានជាតិ

ឧកញ៉ា ទៀ វិចិត្រ បញ្ចូនអូប័រក្រុមហ៊ុន GTVC ទៅយកក្មេងប្រុសម្នាក់ ពីកោះរ៉ុង មកសង្គ្រោះនៅមន្ទីរពេទ្យខេត្តភ្លាមៗ ក្រោយក្មេងនេះជួបគ្រោះថ្នាក់បាក់ដៃ

ព្រះសីហនុ៖ លោកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ កាលពីយប់ថ្ងៃទី​២៨​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៣​ បានបញ្ជូនអូប័រមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកក្មេងប្រុសម្នាក់ជាអ្នករស់នៅក្រុងកោះរ៉ុង ដែលបានជួបគ្រោះថ្នាក់ ដួលបាក់ដៃ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យ។

បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ក្មេងប្រុសរងគ្រោះ បានជួបគ្រោះថ្នាក់ ដួលបាក់ដៃ មានឈ្មោះ Keal Sandon មានឳពុកឈ្មោះ ម៉ន សុំ អាយុ ៣៥ឆ្នាំ មុខរបរកម្មករ ម្តាយឈ្មោះ Sarah Jane អាយុ ៤៤ឆ្នាំ មុខរបរ បុគ្គលិកតាមបឹងកាឡូ រស់នៅក្នុងភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ក្រោយទទួលដំណឹង ពីកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់កោះរ៉ុង ភ្លាមៗ លោកឧកញ៉ា ទៀ វិចិត្រ ក៏បានបញ្ជូនអូប័រមួយគ្រឿងរបស់ក្រុមហ៊ុន GTVC ទៅទទួលយកក្មេងប្រុស ជាជនរងគ្រោះ។

បច្ចុប្បន្ន ជនរងគ្រោះ ត្រូវបានបញ្ជូនតាមអូប័រពេទ្យ មកកាន់កំពង់ផែនៅក្រុងព្រះសីហនុ ដោយសុវត្ថិភាព នឹងដឹកតាមរថយន្តសង្គ្រោះបន្ទាន់ ក្រុមហ៊ុន GTVC របស់លោកឧកញ៉ាដើម្បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

To Top