ភ្នំពេញ៖ សពលោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត ជាមេបញ្ជាការរង កងអនុសេនាធំ វិស្វកម្មព្រលានយន្តហោះ លេខ៧២៩ ដែលបានពលីជីវិត ក្នុងបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ (UN) នៅម៉ាលី បានដឹកមកដល់កម្ពុជា នៅម៉ោងជាង១២ រំលងអធ្រាត្រថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣ ។
ក្នុងពិធីទទួលសពនេះ ក្រោមវត្តមាននាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយក នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ថ្នាក់ដឹកនាំ នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ឪពុក ម្តាយ ប្រពន្ធ កូន និងបងប្អូនសាច់ញាតិ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។
សូមបញ្ជាក់ថា លោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត បានទទួលមរណភាពកាលពីម៉ោង ២២និង៥០នាទី ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងមន្ទីរពេទ្យកម្រិត២ TOGO ដោយសារជំងឺផ្លូវដង្ហើម ។ សពលោកវរសេនីយ៍ទោ ភឿក ជីវ័ន្ត បានដឹកចេញពីតំបន់ Kidal នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១០និង៣០នាទីទៅដល់ទីក្រុង Bamako វេលាម៉ោង១៥ ៕