ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យ ស្ដីពីគោលការណ៍ណែនាំ សម្រាប់ការវិនិយោគមូលនិធិសន្ដិសុខសង្គម។
អនុក្រឹត្យនេះមានគោលដៅកំណត់គោលការណ៍ណែនាំ សម្រាប់ការវិនិយោគមូលនិធិសន្ដិសុខសង្គម ដើម្បីធានាបាននូវប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងភាពរឹងមាំផ្នែកហិរញ្ញវត្ថុ ៕