ល្បីតៗគ្នាថា “មានគ្លីនិកឯកជននៅភ្នំពេញមួយកន្លែង មានក្រុមអ្នកជំនាញព្យាបាលជម្ងឺគ្រាប់ឈាមកម្រឹតធ្ងន់ៗ បានជោគជ័យជាច្រើននាក់” ក្នុងនោះមានទាំងជម្ងឺមហារីកឈាម មហារីកកូនកណ្តុរ ជម្ងឺគាំងខូចរោងចក្រផលិតឈាម ជម្ងឺខ្វះប្លាកែតធ្ងន់ធ្ងរ…។
អ្នកជម្ងឺដែលបានជាសះស្បើយកន្លងមក ហើយពួកគាត់ល្បីតៗគ្នានោះរួមមាន “ប្រជាជនធម្មតានិងព្រះសង្ឃ” ក៏បានជាសះស្បើយផងដែរ។
លោកវេជ្ជបណ្ឌិត ផេង បូរ៉ា ប្រធានក្រុមគ្រូពេទ្យជំនាញនៃគ្លីនិក Hemato Onco Cancer Clinic (ហៅ Clinic 21) បានឲ្យដឹងថា សព្វថ្ងៃគ្លីនិកមានលទ្ធភាពបច្ចេកទេសស្មើប្រទេសជិតខាង និងមានកិច្ចសហកាណ៍ជាមួយមន្ទីរពិសោធន៍ជំនាញនិងមន្ទីរពេទ្យនានា នៅក្រៅប្រទេសផងដែរ។
លោកបន្ថែមថា ចំពោះមធ្យោបាយធ្វើរកវិនិច្ឆ័យជំងឺឈាម យើងអាច វិភាគដល់រោងចក្រផលិតឈាម និងតេស្តស៊ីជម្រៅ flowcytometry, cytogenetics និង biomolecular។ លោកថា ចំពោះឱសថព្យាបាល យើងមានថ្នាំទំនើបៗច្រើនយ៉ាង ឲ្យតែថ្នាំចេញថ្មី ក្រុមហ៊ុនស្រុកខ្មែរយើងអាចកុម្មង់មកឲ្យប្រើបានគ្រប់យ៉ាង។
លោកវេជ្ជបណ្ឌិតបញ្ជាក់ថា ចំពោះមធ្យោបាយទ្រទ្រង់ គ្លីនិកមានគ្រប់គ្រាន់ដូចជា៖
-មានក្រុមការងារជំនាញៗថែរទាំរហ័សម៉ត់ចត់និងវិជ្ជាជីវៈ
-មានម៉ាស៊ីនអាហ្វេរ៉ែសអាចជួយបញ្ហាប្លាកែតឬប្តូរប្លាស្មាឬដកឈាមសមហារីកចេញ
-មានតម្រងត្រងឈាមសចេញពេលកំពុងបញ្ចូលឈាមក្រហម
-មានបន្ទប់ច្រោះខ្យល់និងសម្ពាធខ្ពស់ និង
-មានថ្នាំសាស្ត្រថ្នាំផ្សិត និងមានកម្មវិធីសំអាតមេរោគម៉ត់ចត់ទៀងទាត់។ល។
លោកវេជ្ជបណ្ឌិត ផេង បូរ៉ា ប្រធានក្រុមគ្រូពេទ្យជំនាញនៃគ្លីនិក បានអះអាងទៀតថា ចំពោះក្រុមជំនាញៗ យើងគ្រប់គ្នាប្រឹងប្រែងអភិវឌ្ឍន៍សមត្ថភាពសមាជិកក្រុមរាល់ថ្ងៃ។ គោលដៅរបស់ពួកយើងគឺធ្វើឲ្យកន្លែងនេះក្លាយជាស្ថាបន័ឯកជនជំនាញគ្រាប់ឈាមដែលអាចចូលរួមជាមួយរដ្ឋក្នុងការជួយសម្រាលបន្ទុករដ្ឋនិងកាត់បន្ថយលំហូរអ្នកជម្ងឺទៅក្រៅប្រទេសពិសេសករណីធ្ងន់ៗ ដែលពិបាកធ្វើដំណើរផ្លូវឆ្ងាយ ឬពិបាកស្នាក់នៅស្រុកគេយូរខែ ដូចជាជម្ងឺមហារីកឈាម ជម្ងឺខូចរោងចក្រផលិត និងជម្ងឺខ្វះផ្លាកែតខ្លាំង ជាដើម៕
Tel: 078 766 690 / 070 766 690/ 078666990
Location: #8, St 99, Boengtrabek, Chamkarmon, Phnom Penh.
Google map: https://maps.app.goo.gl/WTvfRNQ6KEGLBMox8