ភ្នំពេញ ៖ សម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា បានគូសបញ្ជាក់ថា សាធារណរដ្ឋកូរ៉េ បានចូលរួម ចំណែកយ៉ាង សំខាន់ក្នុងដំណើរការស្វែងរកសន្តិភាព និងអភិវឌ្ឍន៍នៅកម្ពុជា ។
ការលើកឡើងរបស់សម្តេចប្រធានរដ្ឋសភា ខណៈអនុញ្ញាតឲ្យលោកផាក ជុងវ៉ូក (Park Jung Wook) ឯកអគ្គរដ្ឋទូត វិសាមញ្ញ និងពេញសមត្ថភាពកូរ៉េ ចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ នៅវិមានរដ្ឋសភា។
ក្នុងជំនួបជាមួយលោកផាក ជុងវ៉ូក សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា កូរ៉េ បានចូលរួម ចំណែកយ៉ាងសំខាន់ក្នុង ដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាសព្វថ្ងៃ តាមរយៈការឧបត្ថម្ភគាំទ្រ ការផ្តល់ជំនួយឥតសំណង និងកម្ចីឥណទានសម្បទាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការលើវិស័យនានា រួមមាន ៖ សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ វប្បធម៌ សុខាភិបាល និងវិស័យផ្សេងៗទៀត។ រដ្ឋសភាកម្ពុជាពេញចិត្ត និងគាំទ្រ ចំពោះកិច្ចសហប្រតិបត្តិការរដ៏ល្អ រវាងរដ្ឋាភិបាលប្រទេសទំាងពីរ ដែលបានផ្តល់ផលប្រយោជន៍ វឌ្ឍនភាព និងវិបុលភាពសម្រាប់ប្រជាជាតិទំាងសងខាង។
ចំពោះកិច្ចសហប្រតិបត្តិការ លើវិស័យការទូតសភាវិញ សម្តេចបានលើកឡើងថា រដ្ឋសភាប្រទេសទំាងពីរបាន រួមចំណែកយ៉ាងសកម្ម ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ តាមរយៈការចែករំលែកបទពិសោធន៍ពីការងារនីតិកម្ម ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនំា និងគណៈកម្មការជំនាញនានា នៃសភាទំាងពីរ។ សភាទាំងពីរតែងគាំទ្រគ្នា ទៅវិញទៅមក លើវេទិកាអន្តរសភានានា ទាំងក្នុងតំបន់ និងសកលលោក ។
កម្ពុជា-កូរ៉េ បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា ក្នុងខែតុលា ឆ្នំា១៩៩៧ រហូតដល់ពេលនេះ មានរយៈពេលជាង២ ទសវត្សរ៍ មកហើយ។ ថ្នាក់ដឹកនាំប្រទេសទំាងពីរ មានទស្សនៈដូចគ្នា គឺជំរុញលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ឲ្យដល់កម្រិតជាដៃគូយុទ្ធសាស្រ្ត៕
បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដែល សម្តេចប្រធាន បានអនុញ្ញាតឱ្យចូលជួបសម្តែងគួរសមនាឱកាសនេះនិង
បានអ បអរសាទរ និងថ្លែងការកោតសរសើរ ចំពោះការរីកចម្រើននៃព្រះរាជាណាចក្រកម្ពុជា នៅលើគ្រប់វិស័យ។
ជាមួយការសម្តែងក្តីសោមនស្សរីករាយសូមស្វាគមន៍ និងអបអរសាទរចំពោះ លោកឯកអគ្គរដ្ឋទូត ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំព្រះ រាជាណាចក្រកម្ពុជា សម្តេចហេង សំរិន បានមានប្រសាសន៍លើកឡើងថា កម្ពុជា-សាធារណ រដ្ឋកូរ៉េ បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា ក្នុងខែតុលា ឆ្នំា១៩៩៧ ដែលរហូតដល់ពេលនេះ មានរយៈពេលជាង ២ទសវត្សរ៍មកហើយ។ ថ្នាក់ដឹកនាំប្រទេសទំាងពីរ មានទស្សនៈដូចគ្នា គឺជំរុញលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើង ទំាងពីរឱ្យដល់កម្រិតជាដៃគូយុទ្ធសាស្រ្ត។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្តថា សាធារណរដ្ឋកូរ៉េ បានចូលរួម ចំណែកយ៉ាងសំខាន់ក្នុងដំណើរការ ស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជាសព្វថ្ងៃ តាមរយៈ ការឧបត្ថម្ភគាំទ្រ ការផ្តល់ជំនួយឥតសំណង និងកម្ចីឥណទាន សម្បទាន ការអភិវឌ្ឍហេដ្ឋារ ចនាសម្ព័ន្ធ និងកិច្ចសហប្រតិបត្តិការលើវិស័យនានា រួមមាន សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ អប់រំ វប្បធម៌ សុខាភិបាល និងវិស័យផ្សេងៗទៀត។ រដ្ឋសភាកម្ពុជាពេញចិត្ត និងគាំទ្រ ចំពោះកិច្ច សហប្រតិបត្តិការរដ៏ល្អ រវាងរដ្ឋាភិបាលប្រទេស ទំាងពីរ ដែលបានផ្តល់ផល ប្រយោជន៍ វឌ្ឍនភាព និងវិបុលភាពសម្រាប់ប្រជាជាតិយើងទំាងសងខាង។
ចំពោះកិច្ចសហប្រតិបត្តិការ លើវិស័យការទូតសភាវិញ សម្តេចបានលើកឡើងថា រដ្ឋសភាប្រទេសទំាងពីរបានរួមចំណែក យ៉ាងសកម្ម ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាលទំាងពីរ តាមរយៈការចែករំលែកបទពិសោធន៍ ពីការងារ នីតិកម្ម ការផ្លាស់ប្តូរទស្សនកិច្ចថ្នាក់ដឹកនំា និងគណៈកម្មការជំនាញនានា នៃសភាទំាងពីរ។ សភាទាំងពីរតែងគាំទ្រគ្នា ទៅវិញទៅមក លើវេទិកាអន្តរសភានានា ទាំងក្នុងតំបន់ និងសកលលោក ។
សម្តេច ហេង សំរិន បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមំាថា ក្នុងអាណត្តិបេ សកកម្ម ការទូតថ្មីរបស់ឯកឧត្តម នៅកម្ពុជា កិច្ចសហប្រតិបត្តិការនានា នឹងបន្តពង្រឹងពង្រីកឥតឈប់ឈរ លើគ្រប់វិស័យ ឱ្យកាន់តែស្អិតរមួតបន្ថែមទៀត៕