ព័ត៌មានជាតិ

តើលោក Xi Jinping ប្រធានរដ្ឋចិន លើកទឹកចិត្តសេដ្ឋកិច្ចឯកជនអភិវឌ្ឍ ដោយមានគុណភាពខ្ពស់ បង្កប់ នូវអត្ថន័យអ្វី?

ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៣ លោក Xi Jinping ថ្នាក់ដឹកនាំកំពូលចិនបានអញ្ជើញសួរសុខទុក្ខសមាជិក សមាគមកសាងប្រជាធិបតេយ្យជាតិ និងសមាជិកសមាគម ឧស្សាហកម្មនិងពាណិជ្ជកម្មទូទាំងប្រទេសចិន ដែលមកចូលរួមមហាសន្និបាតលើកទី១ នៃសភា ប្រឹក្សានយោបាយ ប្រជាជនទូទាំងប្រទេសចិន នីតិកាលទី១៤នៅទីក្រុងប៉េកាំង។សមាជិកសមាគមទាំងពីរនេះសំខាន់គឺមានសេដ្ឋកិច្ចវិទូ បញ្ញវន្តនិងសហគ្រិនឯកជន។លោកXi Jinpingបានលើកទឹកចិត្តឱ្យសហគ្រាស ឯកជនបង្កើនជំនឿចិត្តហ៊ាន ធ្វើការអភិវឌ្ឍ ដើម្បីសម្រេចបាននូវការធ្វើឱ្យសេដ្ឋកិច្ចឯកជនអភិវឌ្ឍដោយត្រឹមត្រូវនិងមានគុណភាពខ្ពស់។

តើហេតុអ្វីបានជាលោកXi Jinping យកចិត្តទុកដាក់ចំពោះសេដ្ឋកិច្ចឯកជន និងសហគ្រាសឯកជន? តទៅនេះ យើងខ្ញុំសូមធ្វើអធិប្បាយត្រង់ចំណុចនេះ តើហេតុអ្វីលោក Xi Jinping បានយកចិត្តទុកដាក់លើសហគ្រាស ឯកជននាពេលនេះ?


សេដ្ឋកិច្ចឯកជនមានសារសំខាន់ចំពោះ ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ច ការផ្តល់ឱកាសការងារ ចំណូលសារ ពើពន្ធ និងការឆ្នៃប្រឌិតថ្មីបច្ចេកវិទ្យា របស់ប្រទេសចិនជាដើម។

តាមទិន្នន័យបានឱ្យដឹងថាសេដ្ឋកិច្ចឯកជនបានរួមចំណែកនៃពន្ធដាលើសពី៥០%រួមចំណែកនៃ GDP លើសពី៦០% រួមចំណែក នៃការឆ្នៃប្រឌិតថ្មីបច្ចេកវិទ្យាលើសពី៧០% និងរួមចំណែកដល់ការផ្តល់ឱកាសការងារ តាមទីក្រុងលើសពី៨០%។


ប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសលោកខាងលិចដែលមានសហរដ្ឋអាមេរិក ជាមេដឹកនាំ បានទប់ស្តាត់ឡោមព័ទ្ធ និងកៀបសង្កត់ ដោយគ្រប់ជ្រុងជ្រោយចំពោះប្រទេសចិន ក្នុងនោះក៏រួមបញ្ចូលទាំងសហគ្រាសបច្ចេក វិទ្យាឯកជន ចិនជាច្រើន ដូចជាក្រុមហ៊ុនHuaweiជាដើមបានត្រូវអាមេរិកដាក់ចូលបញ្ជីឈ្មោះបង្ក្រាបនិងដាក់ទណ្ឌកម្មជាបន្តបន្ទាប់។ការវាយលុកពីជំងឺកូវីដ១៩បាននាំមកនូវបញ្ហាលំបាកជាច្រើនដល់សហគ្រាសឯកជន។

ក្នុងគ្រានេះរដ្ឋាភិចាលចិនត្រូវបញ្ចេញសញ្ញាយ៉ាងសកម្ម ដ៏ខ្លាំងក្លាដើម្បីលើកកម្ពស់ដល់ជំនឿ ចិត្តរបស់សហគ្រាស ឯកជនគាំទ្រ និងជំរុញសេដ្ឋកិច្ចឯកជនឲ្យអភិវឌ្ឍដោយមានគុណភាពខ្ពស់។


ក្រៅពីនេះប្រព័ន្ធសារព័ត៌មានរបស់លោកខាងលិចមួយចំនួនក៏ផ្សាយពាក្យចចាមអារ៉ាមថាគោលនយោបាយរបស់ប្រទេសចិននឹងមានការប្រែប្រួល នឹងមិនការអភិវឌ្ឍនៃគាំទ្រសេដ្ឋកិច្ចឯកជនទៀត។ ត្រង់ចំណុចនេះ លោកXi Jinpingបានបញ្ជាក់ច្បាស់នាថ្ងៃទី៦ខែមីនាថាសេដ្ឋកិច្ចឯកជនជាកម្លាំងដ៏សំខាន់សម្រាប់បក្សកុម្មុយនីស្តចិនកាន់អំណោចដ៏យូរអង្វែងរួមសាមគ្គីនិងដឹកនាំប្រជាជនទូទាំងប្រទេសចិន ដើម្បីសម្រេចបាននូវសុបិនចិនដែលស្តារឱ្យប្រជាជាតិចិនមានភាពរុងរឿងសាឡើងវិញ។

បក្សកុម្មុយនីស្តចិនចាត់ទុកសហគ្រាសឯកជន និងសហគ្រិនឯកជនជាសមាជិកខ្លួនជានិច្ច បានផ្តល់ការគាំទ្រនិងជំនួយ ដល់សហគ្រាសឯកជនក្នុងខណៈពួកគេជួបបញ្ហាលំបាកនិងផ្តល់ការ ណែនាំដល់សហគ្រាសឯកជន ក្នុងខណៈពួកគេមានទុក្ខកង្វល់។


លោកXi Jinpingបានគូសបញ្ជាក់ម្តងទៀតថាប្រទេសចិន ប្រកាន់ខ្ជាប់ដោយមិនងាករេនូវ «គោលនយោបាយជាតិ ជាមូលដ្ឋានពីរ»ពោលគឺការប្រកាន់ខ្ជាប់ ដោយមិនងាករេនូវការពង្រឹងនិង អភិវឌ្ឍសេដ្ឋកិច្ចកម្ម សិទ្ធិសាធារណៈ និងការប្រកាន់ខ្ជាប់ ដោយមិនងារេកនូវការលើកទឹកចិត្តគាំទ្រនិងណែនាំការអភិវឌ្ឍនៃសេដ្ឋកិច្ចឯកជន។

កន្លងមកថ្នាក់ដឹកនាំចិនបានគូសបញ្ជាក់ម្តងហើយម្តងទៀតចំពោះគោលនយោបាយជាតិជាមូលដ្ឋានទាំងពីរនេះក្នុងកាលៈទេសៈជាច្រើនដើម្បីលើកទឹកចិត្តដល់សេដ្ឋកិច្ចឯកជន។


លោកXi Jinpingបានលើកឡើងសំណូមពរអ្វីចំពោះ ការអភិវឌ្ឍសហគ្រាសឯកជន? លោកXi Jinping បានដាក់ចេញគម្រោង ផែនការអភិវឌ្ឍ សេដ្ឋកិច្ចចិននាពេលអនាគតគឺការ អភិវឌ្ឍដោយមានគុណភាពខ្ពស់។

នាពេលបច្ចុប្បន្ននេះប្រទេសចិនបាននិងកំពុងបង្កើតនិម្មាបនកម អភិវឌ្ឍន៍ថ្មីដែលចាត់ទុកសេដ្ឋកិច្ចក្នុង ស្រុកជាតួអង្គ សំខាន់ និងការដែលធ្វើឱ្យសេដ្ឋកិច្ចជាតិ និងអន្តរជាតិជំរុញការអភិវឌ្ឍគ្នាទៅវិញទៅមក។ ក្រោមបរិបទនេះលោកXi Jinpingបានគូសបញ្ជាក់ថាសហគ្រាសគួរ អនុលោមតាមគំនិតអភិវឌ្ឍន៍ថ្មីដែលដើរតាមមាគ៌ា អភិវឌ្ឍន៍ដោយមាន គុណភាពខ្ពស់។

លោកបានលើកទឹកចិត្តដល់ទុនឯកជនចូល រួមការកសាងគម្រោងខ្នាតធំដ៏សំខាន់ របស់ជាតិនិងគម្រោងខ្សែសង្វាក់ផ្គត់ផ្គង់ ឧស្សាហកម្មដ៏សំខាន់លើកទឹកចិត្តដល់សហគ្រាសឯកជននិងសហគ្រាសរដ្ឋ រួមគ្នាទទួលភារកិច្ចសង្គមដែលជំរុញ ឱ្យប្រជាជនទាំងមូលមានវិបុលភាពរួម៕

To Top