ព័ត៌មានជាតិ

រាជរដ្ឋាភិបាល ចេញអនុក្រឹត្យ ចុះបញ្ជីអត្តសញ្ញាណឧបករណ៍ ទូរគមនាគមន៍ប្រើស៊ីម

ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ ស្តីពីការចុះបញ្ជីអត្តសញ្ញាណឧបករណ៍ ទូរគមនាគមន៍ប្រើស៊ីម ។

អនុក្រឹត្យនេះ កំណត់អំពីការចុះបញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម តាមរយៈការប្រើប្រាស់ប្រព័ន្ធចុះ បញ្ជីអត្តសញ្ញាណឧបករណ៍ទូរគមនាគមន៍ប្រើស៊ីម ដើម្បីទប់ស្កាត់និងកាត់បន្ថយការប្រើប្រាស់ ឧបករណ៍ទូរគមនាគមន៍ ប្រើស៊ីមក្លែងក្លាយ ឧបករណ៍ដែលជាផលចោរកម្ម និងឧបករណ៍ដែលនាំចូលខុសច្បាប់ , ការពារសុខភាព សុវត្ថិភាព និងសិទ្ធិអ្នកប្រើប្រាស់ , ធ្វើឲ្យប្រសើរឡើងគុណភាពសវាទូរគមនាគមន៍ , ជំរុញ និងលើកកម្ពស់ការប្រកួត ប្រជែងដោយស្មោះត្រង់និងតម្លាភាព និងចូលរួមកៀរគរចំណូលថវិកាជាតិ៕

To Top