ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកពីធីបុណ្យទន្លេ លើកទី៧ នៅខេត្តកំពង់ធំ

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីបើកជាផ្លូវការពិធីបុណ្យទន្លេលើកទី៧ ដែលប្រារព្ធធ្វើនៅចំណុចសួនច្បារ ស្ទឹងសែន ខេត្តកំពង់ធំក្រោមប្រធានបទ “ទន្លេរបស់យើងដើម្បី បច្ចុប្បន្ន និងអនាគត”។

ការប្រារព្ធពិធីបុណ្យទន្លេជាប្រចាំឆ្នាំនេះ គឺមានគោលបំណងជំរុញលើកតម្លៃ និងផ្សព្វផ្សាយសក្កានុពល ទេសចរណ៍ ខេត្តតាមដងទន្លេ ជាពិសេសលើកទឹកចិត្តដល់ប្រជាជន នៅតាមបណ្តាខេត្តទាំងអស់ ដែលនៅតាមដងទន្លេ ឱ្យចូលរួមយ៉ាងសកម្ម ក្នុងការងារអភិវឌ្ឍន៍ ទេសចរណ៍សហគមន៍ ។

ពិធីបុណ្យទន្លេ នឹងផ្តល់ជូនសកម្មភាពសំខាន់ៗដូចជាផ្សព្វផ្សាយផ្ទាល់នូវការសម្តែងទស្សនីយភាព សិល្បៈ ព្រមទាំងបង្ហាញនូវផលិតផលទេសចរណ៍ គម្រោងអភិវឌ្ឍន៍ទេសចរណ៍ខេត្តតាមដងទន្លេ និងការតាំងពិពរណ៍ផលិតផលទេសចរណ៍ក្នុងស្រុក, សកម្មភាពកីឡាដោយមានការចូលរួមពីសំណាក់ កីឡាករ និងកីឡាការនីជាតិអន្តរជាតិផងដែរ។

To Top