“កក់ក្ដៅ” “ស្រស់បំព្រង” “ប្រាជ្ញា” “ពោរពេញដោយក្ដីសង្ឃឹម” … វិទ្យុមិត្តភាពកម្ពុជាចិន បានសម្ភាស ប្រជាជនចិន នៅទីក្រុងភ្នំពេញ និងទីក្រុងប៉េកាំង អំពីចំណាប់អារម្មណ៍របស់ពួកគាត់ចំពោះស្នាមញញឹមកម្ពុជា។
ភាពយន្តឯកសារ “ស្នាមញញឹមកម្ពុជា” នឹងចាក់បញ្ចាំងឆាប់ៗនេះ ហើយកម្មវិធីសម្ពោធការចាក់បញ្ចាំង នឹងធ្វើឡើងនៅអគ្គនាយកដ្ឋាន ទូរទស្សន៍ជាតិកម្ពុជា នាថ្ងៃទី១៤ ខែមីនានេះ។ សូមរង់ចាំទស្សនា!
