ព័ត៌មានជាតិ

អ៊ុយក្រែន អះអាងថា ស្ដុកអាវុធចាស់ៗរាប់ទសវត្សរ៍របស់រុស្ស៊ី ប្រើជិតអស់ហើយ

គៀវ៖ មន្ត្រីសន្តិសុខអ៊ុយក្រែនបានឲ្យដឹងថា រុស្ស៊ីកំពុងអស់ស្តុកអាវុធ ដែលមានអាយុកាលរាប់ទសវត្សរ៍ ខណៈដែល ការលុកលុយរបស់ខ្លួនលើអ៊ុយក្រែន នៅតែបន្តនៅទ្រឹង។

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចាប់ផ្តើម “ប្រតិបត្តិការយោធាពិសេស” របស់គាត់នៅអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។ បើទោះបីជាដំបូងឡើយ វិមានក្រឹមឡាំង មានបំណងចង់ទទួលបានជ័យជម្នះ ផ្នែកយោធាយ៉ាងឆាប់រហ័ស ប៉ុន្តែអ៊ុយក្រែនបានឆ្លើយតបជាមួយនឹងកិច្ចខិតខំប្រឹងប្រែងការពារជាតិខ្លាំងជាងការរំពឹងទុក គាំទ្រដោយជំនួយយោធារបស់លោកខាងលិច ដោយធ្វើឱ្យរុស្ស៊ីមានកំហុស។ បន្ទាប់ពីជម្លោះអស់រយៈពេលជាងមួយឆ្នាំ រុស្ស៊ីនៅតែបន្តតស៊ូ ដើម្បីឈានទៅមុខ ដោយការប្រយុទ្ធនៅតែបន្តប្រមូលផ្តុំនៅភាគខាងកើតអ៊ុយក្រែន។

បន្ទាប់ពីការវាយលុករបស់អ៊ុយក្រែន កាលពីរដូវស្លឹកឈើជ្រុះចុងក្រោយ ដែលឃើញយោធារបស់ខ្លួន ដណ្តើមយក មកវិញនូវទឹកដី ដែលធ្លាប់កាន់កាប់រាប់ពាន់ម៉ាយការ៉េ ប្រទេសរុស្ស៊ីបានចាប់ផ្តើមការវាយប្រហារដោយមីស៊ីល ប្រឆាំងនឹងតំ បន់ស៊ីវិលអ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ រួមទាំងកន្លែងថាមពល ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបន្ថែមសម្ពាធ បង្ខំប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី យល់ព្រមបញ្ចប់សង្គ្រាម។

ចំពេលមានការវាយប្រហារដែលកំពុងបន្តទាំងនេះ លោក Oleksiy Danilov លេខាធិការក្រុមប្រឹក្សាសន្តិសុខ និង ការពារជាតិអ៊ុយក្រែន បានបង្ហោះនៅលើ Twitter កាលពីថ្ងៃសៅរ៍ថា រុស្ស៊ីកំពុងចាប់ផ្តើមមានកម្រិតទាប លើឃ្លាំងស្តុក អាវុធដែលយោធារបស់ខ្លួនរក្សាអស់ជាច្រើនទសវត្សរ៍មកហើយ៕

ប្រែសម្រួល ឈូក បូរ៉ា

To Top