ភ្នំពេញ៖ ក្រុមប្រឹក្សាភិបាល នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ បានប្រជុំក្រុមប្រឹក្សាភិបាល អាណត្តិទី៨ លើកទី១៥ របស់ខ្លួន ដើម្បីពិភាក្សា និងអនុម័តលើ គម្រោង និងគោលការណ៍ឥណទាន របស់ ធ.អ.ជ.ក. ក្រោមអធិបតីភាព លោក រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃធ.អ.ជ.ក. ។
ក្នុងកិច្ចប្រជុំខាងលើនេះ បានលើកឡើងនូវប្រធានបទដូចខាងក្រោម៖
១. គម្រោងកសិកម្មឆ្លាតវៃ
២. គោលការណ៍ និងនីតិវិធីឥណទាន ក្នុងគោលដៅអន្តរាគមន៍លើការប្រមូលទិញ ការសាងសង់ឃ្លំាងស្តុក ការកែច្នៃ និងការនំាចេញផលិតផលស្វាយចន្ទី
៣. គោលការណ៍ និងនីតិវិធីឥណទាន សម្រាប់គំាទ្រសហគ្រិនស្ត្រី៕