ព័ត៌មានជាតិ

បិទនាវាចរណ៍ តាមផ្លូវទឹកបណ្ដោះអាសន្ន ចំណុចក្រោមស្ពានព្រែកព្នៅ ដើម្បីទុកឱកាសដាក់បំពង់មេ នាំទឹកស្អាតនៅបាតទន្លេ

ភ្នំពេញ ៖ អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ នៃក្រសួង សាធារការ និងដឹកជញ្ជូន ប្រកាសបិទបណ្ដោះអាសន្ន ចំពោះមធ្យោបាយគ្រប់ប្រភេទ តាមផ្លូវទឹក នៅត្រង់ចំណុចស្ពានព្រែកព្នៅ ចាប់ពីថ្ងៃទី១៥ ខែមីនា រហូតដល់ល្ងាច ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣។

ផ្ទាំងពាណិជ្ជកម្ម

ការបិទជាបណ្តោះអាសន្ន នៃការធ្វើដំណើរ តាមផ្លូវទឹករបស់នាវា និងមធ្យោបាយគ្រប់ប្រភេទ តាមផ្លូវទឹកក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវនេះ ដើម្បីទុកពេលវេលា ឲ្យរដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ តភ្ជាប់និងអនុវត្តការងារ ដាក់បំពង់មេនាំទឹកស្អាត នៅបាតទន្លេសាប ដែលត្រូវឆ្លងពីត្រើយ ខាងកើតស្ពានព្រែកព្នៅ ឆ្ពោះទៅត្រើយខាងលិច ដើម្បីផ្គត់ផ្គង់ទឹកស្អាត និងបំពេញតម្រូវការបន្ថែម ដល់ពលរដ្ឋនៅភ្នំពេញ និងក្រុងតាខ្មៅ ឲ្យបានទាន់កម្មវិធីផែនការ ដែលបានកំណត់ ៕

To Top