ព័ត៌មានជាតិ

បញ្ជាការជួរមុខនៃកងទ័ពជើងទឹកកម្ពុជា-ថៃ ប្រជុំលើកទី១៤ ពី ទំនាក់ទំនងព័ត៌មានលើផ្ទៃសមុទ្រ

ភ្នំពេញ៖ ទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រកម្ពុជា និងបញ្ជាការដ្ឋានយោធភូមិភាគទី១ នៃកងទ័ពជើងទឹកភូមិន្ទថៃ បានបើកកិច្ចប្រជុំទ្វេភាគីលើកទី១៤ ស្តីពីទំនាក់ទំនងព័ត៌មានលើផ្ទៃសមុទ្រ ។

កិច្ចប្រជុំធ្វើឡើងក្រោមអធិបតីភាព លោកឧត្តមនាវីឯក ពិឆ័យ ទ្បោឈូសាកុន មេបញ្ជាការយោធភូមិភាគទី១ នៃកងទ័ពជើងទឹកភូមិន្ទថៃ និងលោកឧត្តមនាវីទោ លី ហួត មេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រកម្ពុជា។

កិច្ចប្រជុំនេះ ធ្វើឡើងនាថ្ងៃ១៤ មីនា ក្នុងសណ្ឋាគារហ្គោលដិនស៊ីធី ខេត្តរ៉ាក់យ៉ង ប្រទេសថៃ ៕

To Top