ព័ត៌មានជាតិ

មេអាវុធហត្ថ ខណ្ឌបឹងកេងកង រួមជាមួយក្រុមការងារ រដ្ឋបាលខណ្ឌបឹងកេងកង ចុះសួរសុខទុក្ខសមាជិក ដែលមានជំងឺ សម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត

ភ្នំពេញ ៖ លោកវរសេនីយ៍ត្រី សុខ ឧត្តម មេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង រួមជាមួយ ក្រុមការងារតំណាង លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌបឹងកេងកង ព្រមទាំង នាយ នាយរង អាវុធហត្ថខណ្ឌ នារសៀល ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ បានចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក អ៊ឹម ប៊ុនធឿន សមាជិកអាវុធហត្ថខណ្ឌ ដែលមានជំងឺ រលាកតម្រងនោម និង ទឹកនោមផ្អែម បណ្តាលអោយដំបៅជើងខាងស្តាំធ្ងន់ធ្ងរ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យកាល់ម៉ែត្រ ។

ផ្ទាំងពាណិជ្ជកម្ម

នាឱកាសសួរសុខទុក្ខនោះ ក្រុមការងារ បាននាំយកថវិកាសរុបចំនួន ៣,៥០០,០០០រៀល (បីលានហាសិបម៉ឺនរៀល) ក្នុងនោះ ថវិកា របស់ លោក អភិបាលខណ្ឌ ចំនួន ១.០០០.០០០៛ (មួយលានរៀល) និងថវិកាដែល ប្រមូលបានមកពី នាយ នាយរង អាវុធហត្ថខណ្ឌបឹងកេងកង ក្នុងស្មារតីសាមគ្គីភាព ចំនួន ២.៥០០.០០០រៀល (ពីរលានហាសិបម៉ឺនរៀល), ទឹកដោះគោឆៅ ២យួរ, ទឹកសុទ្ធចំនួន ៤កេស, ផ្លែឈើ មួយចំនួន ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែក សម្រាលបន្ទុកគ្រួសារលោកអនុសេនីយ៍ឯក អ៊ឹម ប៊ុនធឿន ក្នុងការសម្រាកព្យាបាលផងដែរ៕

To Top