ស្វាយរៀង៖ កម្លាំងជំនាញផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានបញ្ជួនជន សង្ស័យ ម្នាក់ឈ្មោះង្វៀង ខាញ៉ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម រួមជាមួយវត្ថុតាងថ្នាំញៀន(ម្សៅកេតាមីន)ចំនួន១៦ដុំទៅសាលាបំបូង ខេត្តស្វាយរៀងដើម្បី ចាត់ការតាមនីតិវិធី ហើយលោកចៅក្រមបានចេញដិការឃុំខ្លួន បណ្តោះអាសន្ននៅពន្ធធនាគារខេត្តស្វាយរៀង នៅរសៀលថ្ងៃទី១៥ខែមីនា ឆ្នាំ២០២៣រួចហើយដែរ ។
បើតាមលោក បើតាមលោកឧត្តមសេនីយ៍ត្រីកែវ សុថា ស្នងការរងនៃស្នងការដ្ឋាននគបាលខេត្តស្វាយរៀង ទទួលបន្ទុកបង្ក្រាបគ្រឿងញៀនបានឲ្យដឹងថា កម្លាំងមន្ត្រីជំនាញការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគបាលខេត្ត បានចុះបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀនឆ្លងដែន១ករណី ចាប់ឃាត់ខ្លួនជនសង្ស័យបាន ម្នាក់ឈ្មោះង្វៀង ខាញ៉ ភេទប្រុសអាយុ៣៥ឆ្នាំ ជនជាតិវៀតណាម រិបអុសវត្ថុតាងថ្នាំញៀនប្រភេទម្សៅកេតាមីន ចំនួន១៦ដុំ ដែលវេចខ្ចប់ដាក់ក្នុងស្រោមសំបុត្រពណ៌ខៀវនិងដុំសំឡី បម្រុងឆ្លងដែនទៅប្រទេសវៀតណាម តាមច្រកទ្វាអន្តរជាតិព្រៃវល្ល៍ស្ថិត នីភូមិព្រៃវល្ល៍ឃុំថ្មីស្រុកកំពង់រោទ៌។
ប្រភពបន្តថា ជនសង្ស័យរួមជាមួយវត្ថុតាង ដែលបំរុងនាំឆ្លងដែនទៅកាន់ ប្រទេសវៀតណាម ត្រូវបានកម្លាំងជំនាញ ផែនការងារប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងនគរបាលប៉ុស្តិច្រក ទ្វាអន្តរ ជាតិព្រៃវរិ៍ និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់រោទិ៍ បើកប្រតិបត្តិការបង្ក្រាបបានកាលពីថ្ងៃទី១២ ខែមីនា ២០២៣ នៅចំណុចបន្ទប់ជួលស្ថិតក្នុងភូមិព្រៃវល្ល៍ឃុំថ្មី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។
លោកកែវ សុថា បានបញ្ជាក់ថា ក្រោយពីសមត្ថកិច្ចបង្ក្រាបបាន ក៏បានបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាង មកស្នងការដ្ឋាន នគបាលខេត្តស្វាយរៀងធ្វើការពិនិត្យរួចបញ្ជូន សំណាកទៅអគ្គនាយកដ្ឋានប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការនគបាល ជាតិដើម្បីពិនិត្យកំណត់ទម្ងន់សំបកវិចខ្ចប់ និងថ្នាំញៀនជាក្រោយ។ចំពោះជនសង្ស័យគឺ លោកចៅក្រម បានចេញដិការ ឃុំខ្លួនបណ្តោះអាសន្ននៅពន្ធធនាគារខេត្តស្វាយរៀងរួចហើយ៕