ភ្នំពេញ៖ ក្រុមគ្រូពេទ្យស័្មគ្រចិត្តលោក ហ៊ុន ម៉ានី បានចុះពិនិត្យព្យាបាលជំងឺជូនពលរដ្ឋ នៅខេត្តកំពង់ចាមប្រមាណ ៣០០០ នាក់។ នៅថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រ បានដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋរបស់ក្រុមគ្រូពេទ្យស័្មគ្រចិត្តហ៊ុន ម៉ានី នៅក្នុងបរិវេណវិទ្យាល័យព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ក្នុងបរិយាសប្រកបដោយស្នាមញញឹម លោក ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងសមាជិកក្រុមគ្រូពេទ្យស្ម័គ្រចិត្តទាំងអស់ ដែលតែងតែផ្តល់ពេលវេលា និងកម្លាំងចិត្ត មកចូលរួមពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានដោយឥតគិតថ្លៃ។ ក្នុងឱកាសនេះដែរ លោកក៏បានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ និងកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់ថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រជាជន ក្នុងការធានាសុខមាលភាព និងសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ។

លោកបានលើកឡើងថា៖«រយៈពេល ៤៤ ឆ្នាំ នៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា យើងសម្រេចបានការងារ និងសមិទ្ធផលជាច្រើន ទន្ទឹមនឹងនេះក៏មានការងារជាច្រើនទៀត ដែលយើងត្រូវបន្តធ្វើដើម្បីប្រជាជន»។

លោកបានបន្តថា គណបក្សប្រជាជន តែងតែនៅជាមួយប្រជាជន មិនត្រឹមតែពេលមានភាពសប្បាយរីករាយ និងសន្តិភាពប៉ុណ្ណោះទេ ប៉ុន្តែពេលប្រទេសជាតិជួបបញ្ហា គណបក្សប្រជាជន តែងតែស្វែងរកដំណោះស្រាយ ដើម្បីធានាអោយបាននូវសុខសន្តិភាព និងស្ថេរភាពជូនប្រជាជនកម្ពុជា។ លោកបានគូសបញ្ជាក់ថា៖ «ខ្ញុំពេញចិត្តនឹងធ្វើ […] បេះដូងខ្ញុំ និងគណបក្សប្រជាជនតែងនៅ ជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈ»។

សូមជម្រាបជូនដែរថា កម្មវិធីនាព្រឹកនេះ ក៏មានវត្តមានចូលរួមពីសំណាក់ លោកលូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក អគ្គនាយកកំពង់ផែក្រុងព្រះសីហនុ និងជាប្រធានក្រុមការងារថ្នាក់ជាតិស្រុកស្រីសន្ធរ លោកឈួន វិន រដ្ឋលេខាធិការក្រសួងសាធារណការ និង ដឹកជញ្ជូន លោក អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លបានប្លង់រឹងមកកាន់មកកឡេង ផល្លី នាយកប្រតិបត្តិនៃក្រុមករងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងក្រុមការងារក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ព្រមទាំងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណ ៣០០០ នាក់ ៕







