ព័ត៌មានជាតិ

បើកបវេសនកាល សម្រាប់និស្សិតអាហារូបករណ៍ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅសាកលវិទ្យាល័យអានហ៊ួយ

ភ្នំពេញ ៖ បើកបវេសនកាល សម្រាប់និស្សិតអាហារូបករណ៍សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅសាកលវិទ្យាល័យ អានហ៊ួយ ចំនួន៣៥រូប ក្រោមអធិបតីភាពលោក ឡាវ វ៉ាន់ ប្រធានក្រុមការងារគ្រប់គ្រង និស្សិតក្រៅប្រទេស ប្រចាំសាធារណរដ្ឋប្រជាមានិតចិន និងតំណាងសាកលវិទ្យាល័យអានហ៊ួយ ក្រោមកិច្ចសម្របសម្រួល ដោយសមាគមសភាពាណិជ្ជកម្ម ខេត្តអានហ៊ួយនៅកម្ពុជា នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ ។

ឆ្លៀតក្នុងឱកាសនោះ ក្រុមការងារ អ.ម.ត ចិន បានអញ្ជើញពិសាអាហារសាមគ្គីពេលថ្ងៃត្រង់ (អាហារកង់ទីន) ជាមួយនិស្សិត ដើម្បីស្វែងយល់បន្ថែមអំពី ការហូបចុកប្រចាំថ្ងៃរបស់និស្សិត៕

To Top