ព័ត៌មានជាតិ

នាវាចម្បាំង កងទ័ពជើងទឹកបារាំង ចូលចតនៅកំពង់ផែ ព្រះសីហនុ ព្រឹកនេះ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣នេះ នាវាចម្បាំងកងទ័ពជើងទឹក សាធារណរដ្ឋបារាំងឈ្មោះPRAIRIAL លេខៈF731ដោយផ្ទុកនាវិកចំនួន ១០១នាក់ បានចូលចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ រយៈពេល៥ថ្ងៃចាប់ពីថ្ងៃទី២៤-២៨ ខែមីនា ឆ្នាំ២០២៣ ក្នុងដំណើរទស្សនកិច្ច ជាផ្លូវការ នៅកម្ពុជា បន្ទាប់ពីបំពេញបេសសកម្ម យ៉ាងយូរលើផ្ទៃសមុទ្រ ។

ការចូលសំចតនេះ ក៏នឹងជាឱកាសមួយ ក្នុងការរិតចំណងមិត្តភាពរវាងកងទ័ពបារាំង-កម្ពុជាផងដែរ។

នាវានេះ ដឹកនាំដោយវរនាវីឯក FRANCOIS MAIGNAN មេបញ្ជាការនាវាកងទ័ពជើងទឹកសាធារណរដ្ឋបារាំង និងទទួលស្វាគមន៍ពីលោកអ៊ិន សុខេមរា នាយសេនាធិការរងមូលដ្ឋានសមុទ្រកម្ពុជា ។

លក្ខណៈបច្ចេកទេសរបស់ នាវាមានបណ្ដោយ៩៤ម៉ែត្រ និងទទឹង១៤ម៉េត្រ ។ ចំណែក ជម្រៅទឹក ៤.៣ម៉ែត្រ និងទម្ងន់ផ្ទុក ២.៩៥០តោន ៕

To Top