ព័ត៌មានជាតិ

សម្តេចតេជោ ៖ កម្ពុជារកឃើញ ពូជស្រូវពីរប្រភេទ ពូជចំប៉ីសនិងកងរី

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២៤មីនានេះ បានបង្ហាញការស្វាគមន៍ដែលជំនាញកសិកម្មខ្មែរ២រូបរកឃើញពូជស្រូវ ២ប្រភេទគឺពូជចំប៉ីស(៧០)និងកងរី ខណៈបច្ចុប្បន្នកម្ពុជាមានពូជស្រូវ១០ប្រភេទ។

ពូជចំប៉ីស(៧០)និងកងរី ត្រូវបានស្រាវជ្រាវរកឃើញដោយលោកបណ្ឌិត អ៊ុក ម៉ាការ៉ា និងលោកបណ្ឌិត ឃុន លាងហាក់។

ការស្វាគមន៍នេះធ្វើឡើងនៅក្នុងឱកាសដែលសម្ដេចអញ្ជើញបិទសន្និបាតបូកសរុបការងាររបស់ក្រសួងកសិកម្មនិងរុក្ខាប្រមាញ់និងនេសាទ។

សម្ដេចថា«ខ្ញុំសាទរការស្រាវជ្រាវបច្ចេកទេសជាបន្តបន្ទាប់ដែលផ្សារភ្ជាប់នឹងការដាំដុះ ហើយបន្តិចទៀតខ្ញុំនឹងបំពាក់មេដាយផ្នែកស្រាវជ្រាវជូនលោកបណ្ឌិតទាំងពីរ”។

គួរជម្រាបជូនថា កម្ពុជាមានប្រមាណ១០ប្រភេទ។ ពូជស្រូវទាំង១០មុខនេះ ត្រូវបានចែកចេញជា៣ប្រភេទ គឺ(១)ប្រភេទស្រូវមិនប្រកាន់រដូវមានចំនួន៣ពូជ (២) ប្រភេទស្រូវកណ្តាល មានចំនួន៤ពូជ និង(៣)ប្រភេទ ស្រូវធ្ងន់មានចំនួន៣ពូជ។ ចំពោះប្រភេទស្រូវកណ្តាល និងស្រូវធ្ងន់ គឺសុទ្ធតែជាពូជដែលបានបង្កើតឡើងតាមបច្ចេកទេស ពីពូជស្រូវក្នុងស្រុកទាំងអស់។

ចំណែកប្រភេទស្រូវស្រាល ចំនួន៣ពូជគឺបង្កាត់នៅអ៊ីរី ហើយធ្វើការជ្រើសរើស និងបញ្ចេញជាពូជ តាមបច្ចេកទេសដោយអង្គភាពជំនាញរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (វិទ្យាសា្ថនកាឌី)៕

To Top