ព័ត៌មានជាតិ

សម្ដេចតេជោ ស្នើម៉ាឡេស៊ី បន្ដអនុវត្តយន្ដការមានសម្រាប់ ដើម្បីការពារសិទ្ធិពលករកម្ពុជា

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីកម្ពុជា បានស្នើម៉ាឡេស៊ី បន្ដអនុវត្តយន្ដការដែលមានសម្រាប់ ដើម្បីលើកកម្ពស់ និងការពារសិទ្ធិពលករកម្ពុជា ធ្វើការងារនៅម៉ាឡេស៊ី។

ក្រោយបញ្ចប់ពិធីចុះហត្ថលេខា កម្ពុជា-ម៉ាឡេស៊ី ជាមួយលោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម (Anwar bin Ibrahim) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី អញ្ជើញធ្វើសន្និសីទរួមគ្នា នាថ្ងៃ២៧ មីនា សម្ដេចតេជោថ្លែងថា «ចំពោះវិស័យការងារ ខ្ញុំក៏បានស្នើបន្ដអនុវត្តយន្ដការដែលមានសម្រាប់ ដើម្បីលើកកម្ពស់ការការពារសិទ្ធិពលករកម្ពុជាដែលកម្ពុជា ធ្វើការនៅប្រទេសម៉ាឡេស៊ី»។

ក្នុងវិស័យថាមពលរ សម្ដេចតេជោ បានស្នើនាយករដ្ឋមន្ដ្រីម៉ាឡេស៊ី ផ្ដល់ការគាំទ្រដល់ការស្ថាបនាខ្សែរកាប់អគ្គិសនី តាមបាតសមុទ្រ ដែលត្រូវឆ្លងកាត់ដែនសមុទ្រប្រទេសម៉ាឡេស៊ី សម្រាប់គម្រោងពាណិជ្ជកម្មថាមពលប៉ៃតងរវាង កម្ពុជា-សង្ហិបូរី។

លើសពីនេះ សម្ដេច នាយករដ្ឋមន្ដ្រី ក៏បានលើកទឹកចិត្តអ្នកវិនិយោគគិនម៉ាឡេស៊ី ឲ្យចូលរួមអភិវឌ្ឍឧស្សាហរកម្ម ផលិតកម្ម ឧស្សាហកម្មកែច្នៃ និងឧស្សាហកម្មផ្នែកចំណេះដឹង និងបច្ចេកវិទ្យា ជាដើម នៅកម្ពុជា។

ពាក់ព័ន្ធវិស័យការពារ និងសន្ដិសុខ ភាគីទាំងពីរ បានឯកភាពគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការរវាង ស្ថាប័នពាក់ព័ន្ធ ការផ្លាស់ប្ដូរគណៈប្រតិភូជំនាញ ដើម្បីដកពិសោធន៍ការងារប្រឆាំងការរត់ពន្ធ និងជួញដូរមនុស្ស ការងារសម្អាតប្រាក់ ព្រមទាំងពិចារណាឲ្យអនុសារណៈយោគយល់គ្នារវាង អគ្គស្នងការដ្ឋាននគរបាលជាតិកម្ពុជា និងនគរបាលជាតិម៉ាឡេស៊ី ស្ដីពីសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។

សម្ដេចតេជោ បន្ដថា ក្រៅពីកិច្ចការងារទាំងពីរខាងលើនេះ នាយករដ្ឋមន្ដ្រីទាំងពីរ ក៏បានឯកភាពបន្ដជំរុញសហប្រតិបត្តិការលើវិស័យព័ត៌មាន និងវិស័យទូរគមនាគមន៍ សេដ្ឋកិច្ច ឌីជីថល និងប្រព័ន្ធអ៊ីធឺណែតថែមទៀត៕

To Top