ព័ត៌មានជាតិ

ក្រសួង ស្នើអភិបាលរាជធានី-ខេត្ត ជួយសម្រួលដល់ ដំណើរការសិក្សា គម្រោងផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើអភិបាលរាជធានី-ខេត្ត ជួយអន្ដរាគមន៍ និងសម្របសម្រួលដល់ដំណើរការសិក្សា គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ-សៀមរាប ឲ្យបានរលូន។

យោងតាមលិខិតរបស់ ក្រសួងសាធារណការ នាពេលថ្មីៗនេះ បានឲ្យដឹងថា ក្រុមហ៊ុនសាជីវកម្ម ស្ពាន និងថ្នល់ចិន (CRBC) នឹងចាប់ផ្តើម ដំណើរការសិក្សាលើផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាប នាពេលឆាប់ៗនេះ។

ក្រសួងសាធារណការ គូសបញ្ជាក់ថា «ស្នើសុំ ឯកឧត្តមអភិបាល មេត្តាជួយអន្តរាគមន៍ សម្របសម្រួលដល់អង្គភាព ពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានក្នុងដែនសមត្ថកិច្ច ដើម្បីចូលរួមសហការ ជាមួយក្រុមហ៊ុនសាជីវកម្មស្ពាន និង ថ្នល់ចិន ដំណើរការសិក្សាលើគម្រោងផ្លូវល្បឿនលឿនរាជធានីភ្នំពេញ-ខេត្តសៀមរាប បានរលូន។ ដំណើរការ សិក្សានឹងចាប់ផ្ដើមនាពេលឆាប់ៗខាងមុខនេះ»៕

To Top