ព័ត៌មានជាតិ

សម្ដេចតេជោ លើកទឹកចិត្តដល់សាសនិកឥស្លាម ត្រូវគោរពគោលការណ៍ដ៏វិសុទ្ធ នៃពិធីបុណ្យរ៉ាម៉ាឌន

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានលើកទឹកចិត្តដល់សាសនិក-សាសនិកាឥស្លាម ឱ្យគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ដ៏វិសុទ្ធ នៃពិធីបុណ្យរ៉ាម៉ាឌន។

នាឱកាសអញ្ជើញចូលរួមពិធីស្រាយបួសខែរ៉ាម៉ាឌន នៃសាសនាឥស្លាមកម្ពុជា លើកទី៧ រួមជាមួយ លោក Anwar Bin Ibrahim នាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៌អន្តរជាតិជ្រោយចង្វារ រាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «សូមលើកទឹកចិត្តខ្ពស់ដល់សាសនិក-សាសនិកាឥស្លាមឱ្យគោរពយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ដ៏វិសុទ្ធនៃពិធីបុណ្យរ៉ាម៉ាឌន»។

ជាងនេះទៅទៀត សម្ដេចតេជោ ក៏បានលើកទឹកចិត្តឱ្យមានការចូលរួម លើកកម្ពស់សុខដុមនីយកម្មជាតិសាសន៍ និងជំនឿសាសនានៅកម្ពុជា តាមរយៈការបង្កើតទំនាក់ទំនងល្អ សាមគ្គីភាព និងការមិនរើសអើងពូជសាសន៍ និងសាសនាដទៃ»។

សូមបញ្ជាក់ថា ខែរ៉ាម៉ាឌន(RAMADAN)ជាខែមួយក្នុងចំណោមខែទាំង១២របស់សាសនាអ៊ិស្លាម ។ ខែនេះពលរដ្ឋអ៊ិស្លាមបានត្រៀមខ្លួនទុកជាមុនដើម្បីធ្វើបុណ្យបួសក្នុងរយៈពេល១ខែដោយតមច្រើនយ៉ាងមានបង្អត់អាហារ ទឹក សូម្បីតែទឹកមាត់មិនឱ្យលេបចូលដែរ។ តាមជំនឿថា បើតមបានសាសនិកអ៊ិស្លាមគ្រប់រូបនឹងបានបុណ្យច្រើន៕

To Top