ព័ត៌មានជាតិ

បំពេញក្តីស្រមៃកូនៗ របស់អ្នកជាមួយកម្មវិធី អាហារូបករណ៍ របស់សាលាអន្តរជាតិ Shrewsbury ភ្នំពេញ

ភ្នំពេញ ៖ សាលាអន្តរជាតិ Shrewsbury ភ្នំពេញប្រកាសអំពីថ្ងៃប្រឡង និងការវាយតម្លៃ សម្រាប់អាហារូបករណ៍ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ៦ ខែឧសភា។ ព្រឹត្តិការណ៍នេះមានគោលបំណង ស្វែងរកកុមារនៅកម្ពុជា ដែលមានទេពកោសល្យពិសេស ឬសក្តានុពលក្នុងការសិក្សា សិល្បៈសម្តែង កីឡា និងហែលទឹក ។ កម្មវិធីអាហារូបករណ៍ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្ត របស់សាលាក្នុងការផ្តល់នូវការអប់រំ ប្រកបដោយគុណភាពខ្ពស់ សម្រាប់កុមារទាំងអស់ នៅកម្ពុជា ដោយមិនអាស្រ័យ លើស្ថានភាព គ្រួសាររបស់ពួកគេ ។ កម្មវិធីអាហារូបករណ៍នេះ ជាកម្មវិធីដ៏ពិសេសធំមួយ របស់សាលាដែលកំពុង ត្រូវបានដាក់ដំណើរការ ។ 

ដំណើរការជ្រើសរើសនេះ គឺមិនគិតថ្លៃនោះទេ ហើយបើកចំហរ សម្រាប់កុមារទាំងអស់ នៅប្រទេសកម្ពុជា ។ គ្រួសារដែលចាប់អារម្មណ៍ ក្នុងការឱ្យកូនៗចូលរួមកម្មវិធីសម្តែង និងវាយតម្លៃសម្រាប់ការទទួលបាន អាហារូបករណ៍សាលា នៅថ្ងៃទី ០៦ ខែឧសភា នឹងត្រូវដាក់ពាក្យសុំចុះឈ្មោះ ដែលត្រូវបានពិនិត្យជ្រើសរើស ដោយសាលាមុនពេលកម្មវិធី។ ទម្រង់ពាក្យសុំ និងព័ត៌មានអំពីលក្ខណៈវិនិច្ឆ័យ នៃការផ្តល់រង្វាន់មាននៅលើគេហទំព័រ និងទំព័រហ្វេសប៊ុករបស់សាលា ហើយត្រូវដា់ក់ពាក្យឱ្យបានមុនម៉ោង ៥ ល្ងាច ថ្ងៃទី ៣០ ខែមេសា ។

ជាមួយនឹងគំនិតផ្តួចផ្តើមថ្មីនេះ សាលាអន្តរជាតិ Shrewsbury ភ្នំពេញបានប្តេជ្ញាចិត្ត ក្នុងការចិញ្ចឹមបីបាច់ថែរក្សា និងអភិវឌ្ឍទេពកោសល្យ របស់កុមារលើមុខវិជ្ជា ជាច្រើន ដើម្បីឱ្យពួកគេក្លាយ ជាបុគ្គលដែលមានជំនាញច្បាស់លាស់ និងអាចបន្តបង្កើតឥទ្ធិពល វិជ្ជមានក្នុងសង្គម។ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ កំពុងផ្តល់អាហារូបករណ៍ពេញ លេញប៉ុន្មានកន្លែង ដែលនឹងនាំកុមារឆ្លង កាត់ផ្នែកទាំងអស់នៃសាលា រហូតដល់រយៈពេល សិក្សាប្រាំមួយឆ្នាំ។ អាហារូបករណ៍ពេញ លេញមួយនឹងត្រូវបានផ្តល់ជូនសម្រាប់ការបែងចែកជាបីប្រភេទ។ លើសពីនេះ អាហារូបករណ៍ជាច្រើនទៀត នឹងត្រូវបាន ផ្តល់ជូនតាមការសំរេចចិត្ត របស់នាយកសាលា និងថ្នាក់ដឹកនាំសាលា ដែលនឹងផ្តល់ផលវិជ្ជមានដល់កុមារមួយចំនួន និងគ្រួសារ របស់ពួកគេផងដែរ ។

កម្មវិធីអាហារូបករណ៍ មិនត្រឹមតែមានអត្ថប្រយោជន៍ដល់សិស្សដែលបានជ្រើសរើសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់ភាពចម្រុះនៅក្នុងសាលារៀន ដែលជាទិដ្ឋភាពដ៏សំខាន់ នៃពិភពលោកទំនើប និងសកលភាវូបនីយកម្មរបស់យើង។ ដំណើរការជ្រើសរើសគឺមិនគិតថ្លៃទេ ដែលបង្ហាញពីការប្តេជ្ញាចិត្ត របស់សាលាចំពោះភាពចម្រុះ និងសមភាព ។

អ្នកស្រី ខាន់ សុគុំឆវី អាណាព្យាបាល សិស្សម្នាក់នៅសាលាអន្តរជាតិ Shrewsbury ភ្នំពេញ បានចែករំលែកបទពិសោធន៍ របស់គាត់ អំពីសាលា ដោយនិយាយថា៖ « ខ្ញុំបានជ្រើសរើសសាលាដោយកេរ្តិ៍ឈ្មោះ របស់ខ្លួនជាសាលាអន្តរជាតិលំដាប់ខ្ពស់មួយ មកពីចក្រភពអង់គ្លេស និងឱកាសអាហារូបករណ៍ ដែលផ្តល់ជូនដល់ក្មេង ដែលមានសក្តានុពល ។ កូនប្រុសទីពីររបស់ខ្ញុំបច្ចុប្បន្ន កំពុងសិក្សានៅក្នុងកម្មវិធី Early Years ខណៈដែលកូនប្រុសទីមួយ របស់ខ្ញុំ ចូលរួមកម្មវិធី Gifted and Talented (GTP) រៀងរាល់ព្រឹកថ្ងៃសៅរ៍ ។ ខ្ញុំបានកត់សម្គាល់ ការផ្លាស់ប្តូរគួរ ឱ្យកត់សម្គាល់ នៅក្នុង Munin ដែលជាកូនប្រុសទីពីររបស់ខ្ញុំ ដែលកាន់តែមានភាពឯករាជ្យ មានទំនុកចិត្ត និងក្លាហានក្នុងការប្រាស្រ័យ ទាក់ទងជាមួយមិត្តភ័ក្តិ គ្រូបង្រៀន ឬមនុស្សចាស់ ហើយទទួលបានទំនុកចិត្តក្នុងការរុករក និងធ្វើអ្វីៗដោយខ្លួនឯង។ »

អាណាព្យាបាលសិស្សម្នាក់ទៀត លោក សែ សុខភក្ត័រក្ស បានបញ្ជាក់ថា៖ « ក្នុងនាមជាឪពុកម្តាយរបស់កូនប្រុសអាយុ ៥ឆ្នាំ ដែលរៀននៅសាលាអន្តរជាតិ Shrewsbury រាជធានីភ្នំពេញ ខ្ញុំមានមោទនភាព ក្នុងការនិយាយថា ការអប់រំ និងគ្រូបង្រៀននៅសាលានេះ បានផ្តល់ផលប្រយោជន៍ យ៉ាងច្រើនដល់កូនរបស់ខ្ញុំ ។ កេរ្តិ៍ឈ្មោះអន្តរជាតិ និងស្តង់ដារអប់រំខ្ពស់របស់ Shrewsbury បានផ្តល់ឱ្យកូនប្រុសរបស់ខ្ញុំនូវកម្មវិធីសិក្សាដ៏ល្អ និងគ្រូបង្រៀនដែលមានជំនាញវិជ្ជាជីវៈ និងជនជាតិដើមជាច្រើន ដែលធ្វើឱ្យវាមានភាពងាយស្រួលសម្រាប់គាត់ក្នុងការចាប់យក និងរៀនជំនាញថ្មីៗ។ គាត់បានបង្កើតជំនាញ មូលដ្ឋានដូចជាការបញ្ចូលពាក្យ ការនិយាយ និងការស្តាប់ ព្រមទាំងជំនាញទំនាក់ទំនង និងសង្គម។ ជាងនេះទៅទៀត កម្មវិធីកីឡានៅសាលា បានជួយកូនប្រុសរបស់ខ្ញុំឱ្យមានសុខភាពល្អ និងមានភាពធូរស្បើយជាងមុន ហើយ គាត់អាចហែលទឹក ដោយភាពជឿជាក់ បានរយៈពេលយូរដោយខ្លួនឯង ។ ខ្ញុំពេញចិត្តក្នុងការធ្វើបច្ចុប្បន្នភាពប្រចាំសប្តាហ៍ របស់សាលាអំពីការ រីកចម្រើនរបស់កូនខ្ញុំ និងឱកាសផ្សេងៗ ដែលផ្តល់សម្រាប់ទាំងកូនខ្ញុំ និងខ្ញុំក្នុងការស្វែងយល់បន្ថែមអំពីពិភពលោក និងបរិស្ថាន។ ជាចុងក្រោយ កម្មវិធី Gifted and Talented Program ចុងសប្តាហ៍បានបង្កើនជំនាញសង្កេត និងការគិតរបស់កូនប្រុសខ្ញុំ ហើយបានបង្រៀនគាត់ពីរបៀបដោះស្រាយបញ្ហាផ្សេងៗ។ »

អ្នកស្រី Midori Nakao មកពីប្រទេសជប៉ុន បានមករស់នៅទីក្រុងភ្នំពេញប្រមាណ ១០ឆ្នាំ ហើយកូនប្រុសរបស់គាត់មានអាយុ ៥ឆ្នាំ។ អ្នកស្រីបានចែករំលែកដោយក្តីរីករាយថា « គ្រួសាររបស់ខ្ញុំជ្រើសរើសសាលាអន្តរជាតិ Shrewsbury ភ្នំពេញ ដោយសារតែកម្មវិធីអាហារូបករណ៍ ហើយឥឡូវនេះកូនប្រុសរបស់ខ្ញុំមិនត្រឹមតែសិក្សានៅថ្នាក់បឋមសិក្សាប៉ុណ្ណោះទេ ថែមទាំងនៅក្នុងកម្មវិធី Gifted & Talented នៅថ្ងៃសៅរ៍ផងដែរ។
ខ្ញុំជឿថាកូនប្រុសរបស់ខ្ញុំបានទទួលអត្ថប្រយោជន៍យ៉ាងច្រើនពីការអប់រំ និងគ្រូបង្រៀននៅ Shrewsbury ពីព្រោះសាលាជួយសិស្សក្នុងការអភិវឌ្ឍជំនាញ និងចំណាប់អារម្មណ៍របស់ពួកគេ ដែលជាការជំរុញជំនាញការគិតប្រកប ដោយភាពពិចារណា ។ កូនប្រុសរបស់ខ្ញុំចំានប់អារម្មណ៍ លើសកម្មភាពមួយចំនួន រួមទាំងសិល្បៈបត់ ក្រដាសជារូប ដែលគាត់អាចលេងជាមួយមិត្តភ័ក្តិរបស់គាត់ ក៏ដូចជាការទៅទស្សនានៅគ្លីនិកមួយ។ សរុបមក ខ្ញុំពិតជារីករាយជា មួយនឹងការអប់រំ និងឱកាសដែលបានផ្តល់ដល់កូនប្រុសរបស់ខ្ញុំនៅសាលាអន្តរជាតិ Shrewsbury ភ្នំពេញ»។

កម្មវិធីសម្តែង និង វាយតម្លៃយកអាហារូបករណ៍ បង្ហាញពីឱកាសដ៏កម្រមួយ សម្រាប់កុមារដែលមានទេពកោសល្យ ក្នុងប្រទេសកម្ពុជា ដើម្បីទទួលបានការ អប់រំលំដាប់ពិភពលោក ។ សាលាអន្តរជាតិ Shrewsbury ភ្នំពេញ ផ្តល់ការអប់រំប្រកបដោយគុណភាពខ្ពស់ ដែលបំពេញតាមសមត្ថភាព និងទេពកោសល្យ ពិសេសរបស់សិស្សម្នាក់ៗ។

នាយកសាលា លោក Toby Waterson មានប្រសាសន៍ថា “កម្មវិធីប្រឡងយកអាហារូបករណ៍ ដែលរៀបចំដោយសាលាអន្តរជាតិ Shrewsbury ភ្នំពេញ គឺជាឱកាសដ៏រំភើបមួយ សម្រាប់កុមារក្នុងប្រទេសកម្ពុជា ដើម្បីបង្ហាញទេពកោសល្យរបស់ពួកគេក្នុងវិញ្ញាសាផ្សេងៗ។ កម្មវិធីនេះមានគោលបំណង ដើម្បីកំណត់អត្តសញ្ញាណកុមារ ពិសេស ដែលមានសមត្ថភាព និងសក្តានុពលពិសេស ហើយផ្តល់ឱ្យពួកគេនូវឱកាស ដើម្បីបន្តក្តីសុបិន របស់ពួកគេតាមរយៈការ អប់រំលំដាប់ពិភពលោក ។ ចំនួនមានកំណត់នៃអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ផ្សេងទៀត ដែលត្រូវបានផ្តល់ជូន តាមការសំរេចចិត្តរបស់អ្នកដឹកនាំសាលានឹង ធ្វើផ្តល់ផលជាវិជ្ជមានដល់កុមារជាច្រើន និងគ្រួសាររបស់ពួកគេ»។

លោកបានបន្តថា៖ « ការចែករំលែកពីអាណាព្យាបាលសិស្សដូចជា ឆវី បង្ហាញពីឥទ្ធិពលវិជ្ជមានរបស់សាលាលើជីវិតរបស់សិស្សរបស់ខ្លួន ហើយកេរ្តិ៍ឈ្មោះរបស់ខ្លួន ក្នុងនាមជាសាលាអន្តរជាតិលំដាប់ខ្ពស់មួយ មកពីចក្រភពអង់គ្លេស ធ្វើឱ្យវាក្លាយជាជម្រើសកំពូលសម្រាប់គ្រួសារ ដែលស្វែងរកការអប់រំ ដែលមានគុណភាពខ្ពស់។» 

ដើម្បីចុះឈ្មោះឱ្យបានត្រឹមត្រូវ និងអនុវត្តដោយជោគជ័យ សម្រាប់ថ្ងៃប្រឡងអាហារូបករណ៍ មាតាបិតាត្រូវបានលើកទឹកចិត្ត ឱ្យយោងតាមការណែនាំ ខាងក្រោម៖

ជំហានទី ១: ពិនិត្យមើលសិទ្ធិក្នុងការដាក់ពាក្យ
កម្មវិធីអាហារូបករណ៍នេះ គឺបើកចំហដល់កុមារទាំងអស់ នៅក្នុងប្រទេសកម្ពុជា ដែលមានអាយុចន្លោះពី ៤ ទៅ ១២ ឆ្នាំ (១២ឆ្នាំ បន្ទាប់ពីខែកញ្ញា ឆ្នាំ ២០២២)។ កម្មវិធីនេះគ្របដណ្តប់លើផ្នែកបីផ្សេងគ្នា – ការសិក្សា សិល្បៈសម្តែង (តន្ត្រី ល្ខោន និងរបាំ) និងកីឡា និងហែលទឹក។

ជំហានទី ២: ពិនិត្យមើល កាលបរិច្ឆេទនៃការដាក់ពាក្យ
ថ្ងៃផុតកំណត់សម្រាប់ការដាក់ពាក្យ អាហារូបករណ៍គឺថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៣ វេលាម៉ោង ៥ ល្ងាច។ ត្រូវប្រាកដថាដាក់ពាក្យ សុំរបស់អ្នកមុនថ្ងៃផុតកំណត់ ដើម្បីធានាឱ្យមានការ ចូលរួមរបស់កូនអ្នក។

ជំហានទី 3: ទទួលយកទម្រង់ពាក្យសុំ
អ្នកអាចស្វែងរកទម្រង់ពាក្យសុំ និងព័ត៌មានលក្ខណៈវិនិច្ឆ័យនៃការផ្តល់រង្វាន់នៅលើគេហទំព័រ និងទំព័រហ្វេសប៊ុករបស់សាលា។ ទាញយក និងបំពេញទម្រង់បែបបទឲ្យបានត្រឹមត្រូវ ព្រោះពាក្យសុំមិនពេញលេញ នឹងមិនត្រូវបានពិចារណាឡើយ។

ជំហានទី 4៖ បំពេញផ្នែកព័ត៌មានអ្នកចូលរួម
បំពេញផ្នែកព័ត៌មាន អ្នកចូលរួមនៃទម្រង់បែបបទ។ អ្នកនឹងត្រូវផ្តល់ឈ្មោះពេញ លេខទំនាក់ទំនង និងអាសយដ្ឋានអ៊ីមែលរបស់អ្នក។

ជំហានទី 5: ការដាក់ស្នើអាហារូបករណ៍
បំពេញផ្នែកបញ្ជូន អាហារូបករណ៍ នៃទម្រង់បែបបទសម្រាប់កុមារម្នាក់ៗ ដែលអ្នកកំពុងដាក់ពាក្យ ។ អ្នកនឹងត្រូវផ្តល់ព័ត៌មានដូចខាងក្រោមៈ
ក. ព័ត៌មានកុមារ
ផ្តល់ឈ្មោះពេញ និងថ្ងៃខែឆ្នាំកំណើតរបស់កូនអ្នក ។ ជ្រើសរើសប្រភេទអាហារូបករណ៍ ដែលអ្នកកំពុងដាក់ពាក្យ ។ ប្រភេទដែលអាចប្រើបានគឺការសិក្សា សិល្បៈសម្ដែង (តន្ត្រី ល្ខោន និងរបាំ) និងកីឡា និងហែលទឹក។ ជាចុងក្រោយ សូមបង្ហាញថាតើកូនរបស់អ្នក បានចូលរួមក្នុងព្រឹត្តិការណ៍អាហារូបករណ៍ IQ របស់យើងកាលពីខែមិថុនា ឆ្នាំ ២០២២ ហើយផ្តល់ឈ្មោះសាលា និងថ្នាក់បច្ចុប្បន្នរបស់ពួកគេ (ប្រសិនបើមាន)។

ខ- បញ្ជូនឯកសារពាក់ព័ន្ធ
ភ្ជាប់ឯកសារភស្តុតាងដែលគាំទ្រ ការដាក់ពាក្យរបស់កូនអ្នក សម្រាប់ប្រភេទអាហារូបករណ៍ ដែលពួកគេកំពុងដាក់ពាក្យ ។ នេះអាចរួមបញ្ចូលវិញ្ញាបនបត្រ ពានរង្វាន់ និងឯកសារពាក់ព័ន្ធផ្សេងទៀត ។
ជំហានទី ៦: ដាក់ស្នើពាក្យសុំរបស់អ្នក ។
នៅពេលដែលអ្នកបានបញ្ចប់ទម្រង់ពាក្យសុំ សូមចុចប៊ូតុង “ដាក់ស្នើ” ដែលមានទីតាំងនៅផ្នែកខាងឆ្វេង ខាងក្រោមនៃទម្រង់ Google ។ ពាក្យស្នើសុំដែលបានដាក់ ជូនក្រោយកាលបរិច្ឆេទកំណត់ នឹងមិនត្រូវបានទទួលយកទេ។

ជំហានទី ៧: រង់ចាំការជូនដំណឹង
សាលានឹងទាក់ទងបេក្ខជន ដែលទទួលបានជោគជ័យ នៃដំណាក់កាលដំបូង នៃដំណើរការពាក្យសុំត្រឹមថ្ងៃទី 2 ខែឧសភា ដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ជ្រើសរើសនៅថ្ងៃទី 6 ខែឧសភា ។

ជំហានទី ៨: ចូលរួមកម្មវិធីប្រឡងអាហារូបករណ៍ និងថ្ងៃវាយតម្លៃ
ប្រសិនបើកូន របស់អ្នកជោគជ័យក្នុងដំណាក់កាលដំបូង ពួកគេនឹងត្រូវបានអញ្ជើញឱ្យចូលរួមកម្មវិធីអាហារូបករណ៍ និងវាយតម្លៃថ្ងៃ។ ព្រឹត្តិការណ៍នេះនឹងប្រព្រឹត្តទៅ នៅថ្ងៃសៅរ៍ ទី៦ ខែឧសភា ឆ្នាំ២០២៣ ចាប់ពីម៉ោង ៩:០០ ព្រឹក ដល់ ១:០០ រសៀល។ រៀបចំកូនរបស់អ្នកសម្រាប់ព្រឹត្តិការណ៍នេះ ហើយត្រូវប្រាកដថាមកទាន់ពេល ។
ប្រសិនបើអ្នកមានចម្ងល់ ឬត្រូវការព័ត៌មានបន្ថែម អ្នកអាចទាក់ទង មកសាលាតាមរយៈលេខ 012 53 75 11 ឬតាមរយៈ Telegram ។ កុំឲ្យឱកាសនេះកន្លងផុតទៅ ដើម្បីផ្តល់ឱកាសឱ្យកូនលោក អ្នករីកចម្រើន និងជោគជ័យ!

To Top