ភ្នំពេញ៖ នាវាស្វ័យការពារជើងទឹកជប៉ុនចំនួន១គ្រឿង បានចូលសំចតនៅកំពង់ផែស្វយ័ត ក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី២៨-៣០ ខែមីនា ឆ្នាំ២០២៣ ។ ចំពោះការចូលចតរបស់នាវានាព្រឹកថ្ងៃ២៨ មីនានេះ កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ ស្វាគមន៍។
នាវាស្វ័យការពារជើងទឹកជប៉ុននេះ មានឈ្មោះ KIRISAME (DD104) មានបណ្តោយ១៥១ម៉ែត្រ ទទឹង១៧,៤ម៉ែត្រ ជម្រៅទឹក៩ម៉ែត្រ និងទំងន់ផ្ទុក៤.៥៥០តោន ព្រមទាំងមាននាវឹកចំនួន១៧០នាក់ ដឹកនាំលោកវរនាវីឯក MAKITAkAYUKI មេបញ្ជាការនាវា ។
ដោយអនុវត្តតាមលោក ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ កម្លាំងកងរាជអាវុធហត្ថខេត្តចំនួន ៥៧នាក់ រថយន្តស៊ីរ៉ែន៣គ្រឿង ម៉ូតូ៨គ្រឿង បានចុះគោលដៅដើម្បីការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងក្បួនប្រតិភូកងនាវាក្នុងភូមិសាស្រ្ត ក្រុងព្រះសីហនុផងដែរ ៕