ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោក គង់ វិសាល និង លោកស្រី

ភ្នំពេញៈ នារសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួល ទឹកសុទ្ធអរុណា ចំនួន៥០កេស និង ភេសជ្ជៈប៉ូវកម្លាំងគោជល់ ចំនួន៥០កេស ពី លោក គង់ វិសាល និង លោកស្រី ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ជាប្រយោជន៍ បន្ថែមលើអាហាររូបត្ថម្ភ របស់សមាជិក ក៏ដូចជាប្រើប្រាស់ជាក់ស្តែង ក្នុងអង្គភាព។

ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក គង់ វិសាល និង លោកស្រី ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភ ទឹកសុទ្ធ និងភេសជ្ជៈ ដល់អាវុធហត្ថរាជធានីភ្នំពេញ នាពេលនេះ៕

To Top