ព័ត៌មានជាតិ

ព្រះមហាក្សត្រ សរសើររដ្ឋសភា និងរាជរដ្ឋាភិបាល ដែលបានបំពេញតួនាទីយ៉ាងធំធេង ក្នុងនាមកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំធំៗ

 ភ្នំពេញ៖ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្ដមសីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា មានព្រះរាជបន្ទូលកោតសរសើររដ្ឋសភា និងរាជរដ្ឋាភិបាល ដែល បាន បំពេញតួនាទីយ៉ាងធំធេង ក្នុងនាមព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំ កិច្ចប្រជុំ ធំៗនានាកន្លងមក។  

យោងតាមព្រះរាជសាររបស់ព្រះមហាក្សត្រ ក្នុងពិធីបើកបវេសនកាលរដ្ឋសភា ដែលប្រារព្ធ ឡើងក្នុងសម័យប្រជុំ រដ្ឋសភាលើកទី៩ នីតិកាលទី៦ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ព្រះ អង្គ មានព្រះបន្ទូលថា «ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ ក៏មានហឫទ័យសោមនស្សរីករាយផងដែរ ដោយ បានឃើញថា ជិតសាមសិបឆ្នាំកន្លងមកនេះ គិតចាប់ពីការបោះឆ្នោត ទូទៅឆ្នាំ១៩៩៣មក ប្រជា ជាតិកម្ពុជាយើង សម្រេចបានការថែរក្សា ការពង្រឹង ការគោរពរបបរាជានិយមប្រជា ធិបតេយ្យ សេរីពហុបក្ស ព្រមទាំងបានអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើន លើគ្រប់វិ ស័យ»។ ព្រះអង្គ ក៏បានកោតសរសើរថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងជនរួមជាតិគ្រប់រូប ដែលបាន ខិតខំយ៉ាងស្វាហាប់ ក្នុងការបំពេញរាល់ភារកិច្ចរៀងៗខ្លួន ជាហេតុនាំឱ្យកើតមាន នូវសមិទ្ឋ ផល ដ៏ធំធេងហួសពីការស្មានក្នុងពេលបច្ចុប្បន្ន នៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា ជាទីស្នេហា នៃយើង។ 

ក្នុងព្រះរាជសារព្រះអង្គបានគូសបញ្ជាក់ថា«ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំ សូមកោតសរ សើរដល់រដ្ឋសភា ដែលបានអនុម័តច្បាប់ សំខាន់ ៗចំនួន១០៩ ក្នុងនីតិកាលទី៦នេះ ជាឧបក រណ៍បំពេញបន្ថែមទៅលើច្បាប់ ដែលបាន អនុម័ត រួច នៅនីតិកាលមុនៗ និងជាការបំពេញ បន្ថែ មដ៏មានសារសំខាន់បំផុត សម្រាប់ធានា នូវនិរន្តរ ភាព នៃដំណើរឈានឡើង និងកែលម្អល ទ្ធិប្រជាធិបតេយ្យអាស្រ័យធម្មនុញ្ញរបស់យើង»។ ព្រះអង្គមានបន្ទូលទៀតថាក្រៅពីការតាក់តែងច្បាប់ខាងលើ ថ្នាក់ដឹកនាំរដ្ឋសភាបានខិតខំយកអស់កម្លាំងកាយចិត្ត ចុះសួរសុខទុក្ខប្រជា ពលរដ្ឋ នៅតាមមណ្ឌលដែលខ្លួនទទួល ខុសត្រូវយ៉ាងសស្រាក់សស្រាំ និងបាននាំយកនូ វសំណូមពរ និងក្តីកង្វល់របស់ប្រជាពលរដ្ឋ រួមគ្នាដោះស្រាយទៅតាមនីតិវិធីបានយ៉ាងល្អ ប្រ សើរ ។

ជាមួយគ្នានោះដែរព្រះមហាក្សត្រ កោតសរសើររដ្ឋសភា និងរាជរដ្ឋាភិបាល ដែល បាន បំពេញតួនាទីយ៉ាងធំធេង ក្នុងនាមព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ រៀបចំ កិច្ចប្រជុំ ធំៗនានាកន្លងទៅនេះ ជាអាទិ៍កិច្ចប្រជុំកំពូលអាស៊ាន មហាសន្និបាតអន្តរសភាអាស៊ាននិងកិច្ច ប្រជុំពាក់ព័ន្ធជាច្រើនទៀត។ ភាពជោគជ័យដ៏មហោឡារិកនេះ គឺបាននាំម កនូវ កិត្យានុភាពជូន ជាតិមាតុភូមិនៅលើឆាកអន្តរជាតិជាពិសេសការពង្រឹងពង្រីកវិស័យការទូត កិច្ច សហប្រតិ បត្តិការ ជាមួយបណ្តាប្រទេសជាមិត្ត ឱ្យកាន់តែទូលំទូលាយ និងគ្រប់ជ្រុង ជ្រោយ។

ព្រះមហាក្សត្រ បានមានព្រះបន្ធួលយ៉ាងដូច្នេះថា៖ «ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំសូម កោតសរសើរ ចំពោះទេពកោសល្យនៃការដឹកនាំរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការ ដោះស្រាយដោយជោគជ័ យនូវភាព លំបាកផ្ទួនៗឥតឈប់ឈរជាច្រើន ជាក់ស្តែងការ ស្ដារសេដ្ឋ កិច្ច ជាតិ ក្រោយវិបត្តិ នៃជំងឺកូវីដ-១៩ និងរបស័កកម្មសំខាន់ៗលើការងារថែរក្សា សន្តិភាព ឯករាជ្យ ជូនប្រទេសជាតិ និងជូនប្រ ជាពលរដ្ឋ បានរស់នៅដោយស្មើភាព ស្មើសិទ្ធិ និងសុខដុម រមនា»។ 

ឆ្លៀតឱកាសដ៏មហោឡារិកនេះ ជូនពរបងប្អូនជនរួមជាតិទាំងអស់ នៅក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខ និងត្រៀមលក្ខណៈចូលរួមការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិ កាលទី៧ ឱ្យបានគ្រប់ៗគ្នា ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ដើម្បី ជ្រើសរើសអ្នកដឹកនាំប្រទេសជាតិ ដែលមានចក្ខុវិស័យបន្តការអភិវឌ្ឍ ដើម្បីភាពរីកចម្រើនរុង រឿង លើគ្រប់វិស័យ ទាំងក្នុងពេលបច្ចុប្បន្ន និងទាំងតទៅអនាគត ៕

To Top