ព័ត៌មានជាតិ

លួចម៉ូតូពីខេត្តបាត់ដំបង ជិះគេចខ្លួនមកជាប់ខ្នោះ នៅខេត្តពោធិសាត់!

ពោធិសាត់ : ជនសង្ស័យ ២ នាក់រួមនិងវត្ថុតាង មានម៉ូតូម៉ាកហុងដាសេ ១២៥ ពណ៌ខ្មៅសេរីឆ្នាំ ២០១៦ ស្លាកលេខបាត់ដំបង1U-5473ចំនួន ១ គ្រឿងត្រូវបានកម្លាំងនគរបាល ស្រុកបាកាន ដេញតាមចាប់ឃាត់ខ្លួន បានកាលពីវេលាម៉ោង ១១ និង ៤៥ នាទីស្ថិតនៅចំនុចបឹងជើងស ក្នុងភូមិស្វាយ ឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិសាត់ ខណះដែលសមត្ថកិច្ចបាន ទទួលពត័មាន ពីប្រជាពលរដ្ឋ មកថាមានក្រុមចោរ ២ នាក់ បានលួចម៉ូតូរបស់ប្រជាពលរដ្ឋ នៅចំនុច ភូមិវត្តរំដួល សង្កាត់ទួលសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង ហើយម្ចាស់ម៉ូតូ កំពុងតែជិះប្រដេញ តាមពីក្រោយតាមប្រព័ន្ធ GPS ដែលដាក់នៅក្នុងម៉ូតូរបស់ខ្លួន ។

បើតាមរបាយការណ៍ របស់អធិការដ្ឋាន នគរបាលស្រុកបាកានបានអោយដឹងថា ជនសង្ស័យទាំង ២ នាក់ដែលសមត្ថកិច្ចចាប់ខ្លួនបាននោះរួមមានះ១- ឈ្មោះរុំ ភារក្ស ភេទប្រុសអាយុ ៣១ ឆ្នាំរស់នៅភូមិទួលស្បូវ ឃុំសំរោង ស្រុកឯកភ្នំ និង ទី ២ ឈ្មោះសឿម កុយ ភេទប្រុសអាយុ ៣០ ឆ្នាំរស់នៅភូមិអូរតាសុខ ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ។

បច្ចុប្បន្ន ជនសង្ស័យ រួមនិង វត្ថុតាងសមត្ថកិច្ច នគរបាលស្រុកបាកាន ខេត្តពោធិសាត់បានប្រគល់ អោយទៅសមត្ថកិច្ចនគរបាល ខេត្តបាត់ដំបង បន្តនិតិវិធីទៅតាមផ្លូវច្បាប់៕

To Top